2024-04-03
SME News
2024-04-03
SME News
រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា ចំនួន៤.៤លានដុល្លារ ដើម្បីគាំទ្រអង្គភាពCMAC ក្នុងការអនុវត្ត«គម្រោងជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា»។ បើតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ជំនួយសម្រាប់ឆ្នាំ២០២៤នេះ នឹងត្រូវអនុម័តផ្តល់ឱ្យជាផ្លូវការនៅចុងខែមីនានេះ។
CMAC បានឱ្យដឹងទៀតថា គម្រោងក្នុងឆ្នាំ២០២៤នេះ CMAC មានផែនការបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន៣ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តព្រះវិហារ ដោយផ្ដោតលើសកម្មភាពសំខាន់ៗចំនួន៣។
ក្នុងសកម្មភាពសំខាន់ៗទាំងនោះ គឺការបោសសម្អាតផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមចំនួនជាង៣.៤០០ហិកតា, ការស្រាវជាវនិងប្រមូលព័ត៌មានអំពីសំណល់យុទ្ធភណ្ឌសង្គ្រាមនិងគ្រាប់បែកចង្កោមចំនួនប្រមាណ៩០០០ពហុកោណ(ទីតាំង) និងការពង្រឹងសមត្ថភាពថ្នាក់ក្រោមជាតិលើការងារអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសង្គ្រោះជនពិការដោយសារមីនចំនួនជាង៣០០គោលដៅ។
គម្រោងក្នុងឆ្នាំ២០២៤ ដែល CMAC នឹងបន្តកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌក្នុងខេត្តទាំង៣នោះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់។ សូមបញ្ជាក់ថា គម្រោងផ្តល់ជំនួយនេះ ជាឆ្នាំទី២ នៃគម្រោងជំនួយរយ:ពេល៣ឆ្នាំ មីនា ២០២៣-កុម្ភៈ ២០២៦ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣.២លានដុល្លារអាម៉េរិក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី