2025-02-02
គិត បុប្ផា
2025-02-02
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលក្រុមហ៊ុនប្រមូលទិញកសិផលក្នុងខេត្តប៉ៃលិន ស្នើសុំឱ្យសៃឡូ និងម្ចាស់ចម្ការផលិតឱ្យស្របតាមស្តង់ដារ និងគុណភាពរបស់ក្រុមហ៊ុន ដើម្បីកុំឱ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ និងពលកម្មកុមារ ពិសេសស្របតាមតម្រូវការអ្នកប្រើប្រាស់ជាដើម។ ក្រុមហ៊ុន ស៊ី.ភី. លើកឡើងដូច្នេះ ក្នុងកិច្ចពិគ្រោះជាមួយវិស័យឯកជន របស់ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។
បើតាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ជាក្រុមហ៊ុនទទួលទិញកសិផល ដូចជាពោតក្រហម និងដំឡូងមី ចន្លោះចំនួន ៦០០តោន ទៅ ៨៥០តោន ក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទីផ្សារខេត្តកំពត ភ្នំពេញ និងប្រើប្រាស់ផ្ទាល់ក្នុងក្រុមហ៊ុន។
ក្រៅពីការជួបជាមួយក្រុមហ៊ុនខាងលើ ក្នុងកិច្ចអន្តរាគមន៍វិស័យកសិកម្ម នៅប៉ៃលិន ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានស្នើសុំពិនិត្យ និងពិគ្រោះយោបល់ជាមួយ លោក ហ៊ាង លីវ ម្ចាស់ឃ្លាំងប្រមូលទិញកសិផលឯកជន ពោត និងដំឡូងមី នៅភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ។ លើសពីនេះ ឯកឧត្តម គី ច័ន្ទរំដួល បានបន្តជួបសំណេះសំណាលជាមួយកសិករ និងពិនិត្យលទ្ធភាពបូមទឹកសង្រ្គោះស្រូវរដូវប្រាំង ឆ្នាំ២០២៥ ជួយសម្របសម្រួលជាមួយម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងអ្នកប្រមូលទិញស្រូវ ស្ថិតនៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី