2025-01-30
គិត បុប្ផា
2025-01-30
គិត បុប្ផា
ភ្នំពេញ៖ លោក កែវ សុទ្ធារិទ្ធ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកទឹកចិត្តឱ្យធុរជនកម្ពុជា និងឡាវ បង្កើនការធ្វើពាណិជ្ជកម្មនៅតាមបណ្តោយព្រំដែនក្នុងប្រទេសទាំងពីរ ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្ម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។
ក្នុងវេទិកាធុរកិច្ចឡាវ-កម្ពុជា ដែលសហការរៀបចំដោយ សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មឡាវ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ លោក កែវ សុទ្ធារិទ្ធ បន្តលើកឡើងពីកិច្ចប្រឹងប្រែងរបស់សភាពាណិជ្ជកម្មទាំងពីរ ក្នុងការជំរុញទំនាក់ទំនងធុរកិច្ច ប្រទេសទាំងពីរ ដែលជាប្រទេសជិតខាងដ៏ល្អ និងមានទំនាក់ទំនងយូរអង្វែងទាំងប្រវត្តិសាស្ត្រ និងវប្បធម៌។
វេទិកាធុរកិច្ចឡាវ-កម្ពុជា ប្រព្រឹត្តទៅស្របពេលកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ និងរៀបចំឡើងក្នុងគោលបំណងជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ លើវិស័យកសិកម្ម ថាមពល ទេសចរណ៍ និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងព្រឹត្តិការណ៍នេះដែរ ធុរជនប្រទេសទាំងពីរ បានជួបពិភាក្សា និងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការគ្នាផងដែរ។ គួរបញ្ជាក់ថា វេទិកាធុរកិច្ចនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនង កសាងភាពជាដៃគូ និងជំរុញកាលានុវត្តភាពវិនិយោគរវាងប្រទេសទាំងពីរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី