2025-01-29
ទូច សូរិយា
2025-01-29
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ស្នើឱ្យអាល្លឺម៉ង់ពិចារណាលើការបញ្ចប់កិច្ចព្រមព្រៀងស្ដីពី៖ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការជៀសវាងការយកពន្ធត្រួតស៊ីគ្នា និងកម្ពស់ការការពារការវិនិយោគរួម។ នេះជាការលើកឡើងរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
ក្នុងជំនួបនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តម Stefan_Messerer ឯកអគ្គរដ្ឋទូតនៃសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា បានយល់ស្របគ្នាថា ប្រទេសទាំងពីរនៅមានឱកាសជាច្រើនទៀតសម្រាប់ពង្រីក ពាណិជ្ជកម្មទ្វេភាគី ដែលមានលើសពី ១ប៊ីលានដុល្លារ នាឆ្នាំកន្លងទៅនេះ។
ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូត Messerer បានអះអាងថា អាល្លឺម៉ង់ នឹងប្តេជ្ញាបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ខណៈពេលដែលប្រទេសទាំងពីរកំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី