SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

KhmerSME ជ្រើសរើសម្ចាស់អាជីវកម្ម ឱ្យផ្គត់ផ្គង់សេវាលើគេហទំព័រ ដោយឥតគិតថ្លៃ ដើម្បីពង្រីកទីផ្សារលក់ទៅអតិថិជន


KhmerSME ជ្រើសរើសម្ចាស់អាជីវកម្ម ឱ្យផ្គត់ផ្គង់សេវាលើគេហទំព័រ ដោយឥតគិតថ្លៃ ដើម្បីពង្រីកទីផ្សារលក់ទៅអតិថិជន
A+ A-

ភ្នំពេញ៖ គេហទំព័រ KhmerSME កំពុងបើកឱកាសដល់ម្ចាស់អាជីវកម្មផ្នែកផ្គត់ផ្គង់សេវា ចុះឈ្មោះជា«អ្នកផ្គត់ផ្គង់សេវា» នៅលើគេហទំព័រ ដោយឥតគិតថ្លៃ ដើម្បីពង្រីកសក្ដានុពលអាជីវកម្មសេវាឱ្យកាន់តែលេចធ្លោ ឆ្ពោះទៅកាន់អតិថិជនគោលដៅរបស់ពួកគេ។

ចុះឈ្មោះជា «អ្នកផ្គត់ផ្គង់សេវា» នៅលើគេហទំព័រ KhmerSME នេះ ក៏នឹងជួយឱ្យម្ចាស់អាជីវកម្ម អាចបង្កើនទំនុកចិត្ត និងភាពជឿជាក់ និងពង្រីកទីផ្សារលក់ និងម៉ាកយីហោបានផងដែរ។ ចំពោះលក្ខខណ្ឌ ដែលអាចក្លាយជាអ្នកផ្គត់ផ្គង់សេវាលើគេហទំព័របាន ត្រូវជាក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធរួចរាល់ និងក្រុមហ៊ុនអាជីវកម្ម ដែលផ្តល់សេវាកម្ម និងអ្នកជំនាញ ដែលអាចជួយអោយសហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុក និងក្រៅស្រុកអាចចូលទៅកាន់ទីផ្សារថ្មីបាន។

អាជីវកម្មអ្នកផ្គត់ផ្គង់សេវា មានដូចជា៖ អ្នកចែកចាយ ការផ្គូផ្គងអាជីវកម្ម ធនធានមនុស្ស ការស្រាវជ្រាវទីផ្សារ អ្នកប្រឹក្សាផ្នែកច្បាប់ និងបទប្បញ្ញត្តិ ពន្ធ និងគណនេយ្យ អ្នកប្រឹក្សាផ្នែកនាំចេញទំនិញ អ្នកប្រឹក្សាយោបល់អាជីវកម្ម សេវាកម្មបច្ចេកវិទ្យា សេវាកម្មបកប្រែ សេវាកម្មបោះពុម្ភ និងវេចខ្ចប់ ផ្នែកផ្សព្វផ្សាយអាជីវកម្ម ផ្ដល់ទីកន្លែង/ទីតាំងសម្រាប់ធ្វើការ ការដឹកជញ្ជូន និងភស្តុភារ និងការបណ្តុះបណ្តាលអាជីវកម្ម។

ម្ចាស់អាជីវកម្ម ដែលមានបំណងផ្គត់ផ្គង់សេវា នៅលើគេហទំព័រ KhmerSME អាចចុះឈ្មោះ តាមរយៈ https://www.khmersme.gov.kh/support-for.../service-provider/ ឬ (+៨៥៥) ២៣ ២១១ ២៤១ ឬអ៊ីម៉ែល: [email protected] ។ បន្ទាប់ពីបានចុះឈ្មោះរួចរាល់ ក្រុមការងារនឹងផ្ទៀងផ្ទាត់សំណើររបស់អ្នកយ៉ាងយូរពីរថ្ងៃ ហើយប្រសិនបើសំណើររបស់អ្នកត្រូវតាមលក្ខខណ្ឌតម្រូវ នោះក្រុមហ៊ុនរបស់អ្នក នឹងត្រូវដាក់ផ្សព្វផ្សាយលើទំព័រ អ្នកផ្គត់ផ្គង់សេវា ក្នុងនោះដែរ អ្នកក៏ទទួលបានសារអេឡិចត្រូនិកបញ្ជាក់ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី