SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្វែងយល់ពីអត្ថប្រយោជន៍ និងគុណវិបត្តិ នៃបច្ចេកវិទ្យាពិភពនិម្មិត (VR)


ស្វែងយល់ពីអត្ថប្រយោជន៍ និងគុណវិបត្តិ នៃបច្ចេកវិទ្យាពិភពនិម្មិត (VR)
A+ A-

ភ្នំពេញ៖ ពិភពនិម្មិត (VR) គឺជាបច្ចេកវិទ្យាដ៏អស្ចារ្យមួយ ដែលអាចក្លែងធ្វើជាបរិយាកាស អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើអន្តរកម្មជាមួយនឹងបទពិសោធពិភពនិម្មិត។ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ប្រាប់ពីអត្ថប្រយោជន៍ និងគុណវិបត្តិ នៃបច្ចេកវិទ្យាពិភពនិម្មិត (VR) ដូចខាងក្រោម៖

១. អត្ថប្រយោជន៍៖ Vision Pro ផ្តល់នូវបទពិសោធន៍នៃការមើលឃើញ និងស្តាប់ ដែលមានគុណភាពខ្ពស់ ដោយសារអេក្រង់ដែលមានគុណភាពបង្ហាញខ្ពស់ និងសំឡេងជុំវិញដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើននៅក្នុងការ លេងហ្គេម ភាពយន្ត និងកម្មវិធីទាំងអស់ក្នុង VR ។ ទំនើបកម្មនៃឧបករណ៍នេះ បានផ្តល់ភាពងាយស្រួលក្នុងការប្រើអាចធ្វើការ គ្រប់គ្រង Vision Pro ដោយប្រើកាយវិការដោយដៃ ការបញ្ជាដោយ សំឡេង និងសូម្បីតែចលនាភ្នែករបស់យើង។ លើសពីនេះ ការរចនាពិសេស Vision Pro ត្រូវបានផលិតឡើងជាមួយនឹងវត្ថុធាតុដើម ដែលមានគុណភាពខ្ពស់ និងមានការរចនាឆើតឆាយ ដែលធ្វើឱ្យវាមាន ផាសុកភាពក្នុងការប្រើប្រាស់បានយូរ។

២. គុណវិបត្តិ៖ Vision Pro នឹងអាចប្រើបានតែជាមួយឧបករណ៍ Apple ប៉ុណ្ណោះ ដែលមានន័យថាអ្នកប្រើប្រាស់ Android ឬ Windows នឹងមិនអាច ប្រើវាបានឡើយ។ ការព្រួយបារម្ភអំពីឯកជនភាព៖ អ្នកប្រើប្រាស់មួយចំនួនបានសម្តែង ការព្រួយបារម្ភអំពីចំនួនទិន្នន័យដែល Vision Pro អាចប្រមូលបាន អំពីអាកប្បកិរិយា និងបរិស្ថានជុំវិញរបស់អ្នកប្រើប្រាស់។ ការប្រមូល និងរក្សាទុកទិន្នន័យផ្ទាល់ខ្លួន ការត្រួតពិនិត្យ និងការឃ្លាំមើល ការចែក រំលែកព័ត៌មានផ្ទាល់ខ្លួនសុទ្ធតែជាការព្រួយបារម្ភការពារសុវត្ថិភាព ទិន្នន័យ។

ឧបករណ៍នេះ នឹងមានផលរំខានដែលអាចកើតមាន៖ ការប្រើប្រាស់ឧបករណ៍ Vision Pro រយៈពេលយូរអាចបណ្តាលឱ្យវិលមុខ ចង្អោរ និងអស់កម្លាំងភ្នែក។ ក្តីបារម្ភមួយទៀតគឺការញៀន ដែលអ្នកប្រើប្រាស់អាចមានការស្រូប ចូលក្នុងបរិយាកាសនិម្មិតច្រើនពេក ដែលនាំឱ្យប៉ះពាល់ដល់សុខភាព ផ្លូវចិត្ត។ ក្រុមហ៊ុន Apple បានប្រកាសពីការចូលទៅក្នុងទីផ្សារ VR ជាមួយនឹង Apple Vision Pro នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ និង ដាក់លក់ជាផ្លូវការនៅសហរដ្ឋអាម៉េរិកនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្នុងតម្លៃ ៣,៤៩៩ ដុល្លារ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី