SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា-ជប៉ុន ប្តេជ្ញាជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅទីផ្សារជប៉ុន និងទីផ្សារសកល


កម្ពុជា-ជប៉ុន ប្តេជ្ញាជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅទីផ្សារជប៉ុន និងទីផ្សារសកល
ពាណិជ្ជកម្ម

2025-01-26

គន ម៉េងហុង

ពាណិជ្ជកម្ម

2025-01-26

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន MIRARTH Holdings របស់ជប៉ុន ប្តេជ្ញាចិត្តសហការគ្នា សម្រេចគោលដៅរួមក្នុងការជំរុញផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន និងទីផ្សារសកល ដើម្បីលើកកម្ពស់កិត្តិនាមផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជាក្នុងឆាកអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយលោក Kazuichi Shimada ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន MIRARTH Holdings កាលពីថ្ងៃទី២២ មករា នេះ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកការវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម សំហេង បូរ៉ា ក៏បានជំរុញឱ្យក្រុមហ៊ុនចូលរួមអភិវឌ្ឍន៍វិស័យកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក លើកកម្ពស់ខ្សែច្រវាក់តម្លៃនៃផលិតផលកម្ពុជា បង្កើតឱកាសការងារក្នុងស្រុក និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំនៅប្រទេសជប៉ុននេះ ធ្វើឡើងដើម្បីពិភាក្សាពីគោលបំណងរបស់ក្រុមហ៊ុន MIRARTH Holdings ក្នុងការសហការជាមួយកម្ពុជាក្នុងពិព័រណ៍ពិភពលោក២០២៥ នៅទីក្រុងអូសាកា ដើម្បីជំរុញផលិតផលសក្ដានុពលកម្ពុជា ជាពិសេសផលិតផលកសិកម្មសំខាន់ៗ ដូចជា អង្ករ ម្រេច និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី