SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារ ARDB លើកទឹកចិត្តម្ចាស់រោងម៉ាស៊ីនឱ្យប្រើសេវាធានាឥណទានរបស់ CGCC បន្ថែមពីយន្តការធនាគារ


ធនាគារ ARDB លើកទឹកចិត្តម្ចាស់រោងម៉ាស៊ីនឱ្យប្រើសេវាធានាឥណទានរបស់ CGCC បន្ថែមពីយន្តការធនាគារ
ធនាគារ-ហិរញ្ញវត្ថុ

2025-01-25

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-01-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB Bank) លើកទឹកចិត្ត និងជំរុញឱ្យម្ចាស់រោងម៉ាស៊ីន ប្រើប្រាស់សេវាធានាឥណទានរបស់សាជីវកម្មធានាឥណទានកម្ពុជា( CGCC) បន្ថែមពីយន្តការធនាគារដែលមានស្រាប់។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារ ARDB នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវនៅខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិត កៅ ថាច បានអំពាវនាវដល់រោងម៉ាស៊ីនឱ្យចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប។ ឯកឧត្តមបណ្ឌិត កៅ ថាច បានជំរុញឱ្យរោងម៉ាស៊ីន ជួយផ្សព្វផ្សាយដល់ប្រជាកសិករក្នុងតំបន់នីមួយៗ នូវបទដ្ឋានកម្រិតកំណត់នៃការប្រើប្រាស់ថ្នាំ-ជី កសិកម្មសម្រាប់រដូវកាលខាងមុខៗផងដែរ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានអំពាវនាវឱ្យម្ចាស់រោងម៉ាស៊ីនដែលចូលរួមប្រមាណ ២២រោងម៉ាស៊ីន បន្តចូលរួមទិញស្រូវក្នុងរដូវកាលចូលឆ្នាំប្រពៃណីចិន បើក្នុងករណីរោងម៉ាស៊ីនឈប់សម្រាក ត្រូវផ្តល់ដំណឹងនិងផ្សព្វផ្សាយជូនកសិករក្នុងតំបន់ដែលរោងម៉ាស៊ីនប្រមូលទិញឱ្យបានដឹង ជៀសវាងការច្រូតកាត់ច្រើនលើសតម្រូវការ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានជំរុញឱ្យរោងម៉ាស៊ីនគិតគូរអំពីនិន្នាការទីផ្សារអង្ករអន្តរជាតិ, សមត្ថភាព និងលទ្ធភាពដែលរោងម៉ាស៊ីនអាចបង្កើនការកែច្នៃសម្រាប់បម្រើការនាំចេញផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី