SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៤១លានដុល្លារ ក្នុងឆ្នាំ២០២៤


កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានជាង ៤១លានដុល្លារ ក្នុងឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-25

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-25

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបាន ៤១ ៥៨៨ ១៧២ដុល្លារ ដែលមានការកើនឡើងចំនួន ២០% បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ៣៤ ៥៥៨ ៥១១ដុល្លារ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ PPAP ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ចំណូលក្នុងឆ្នាំ២០២៤នេះ គឺមិនទាន់ធ្វើសវនកម្មទេ។

កំពង់ផែស្វយ័តភ្នំពេញ បានបញ្ជាក់ថា ក្នុងចំណូលជាង ៤១លានដុល្លារនេះ គឺបានពីចំណូលប្រតិបត្តិការផែចំនួន ៣៤ ៥៦៣ ៧៥៦ដុល្លារ កើនឡើង ២១%, ចំណូលពីអាជ្ញាធរផែ មានទំហំ ៥ ៨៣៤ ៤៨១ដុល្លារ មានការកើនឡើងចំនួន ២១% និងចំណូលពីសេវាកម្មផ្សេងៗ មានទឹកប្រាក់ ១ ១៨៩ ៩៣៥ដុល្លារ។

ចំពោះ ក្នុងខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបាន ៤ ១០៨ ៩៤៤ ដុល្លារ ដែលកើនឡើងបាន៤០% បើធៀបនឹងខែធ្នូ ឆ្នាំ២០២៣ ដែលមានទឹកប្រាក់ចំនួន ២ ៩៤១ ២៨១ដុល្លារ។ ជាមួយគ្នានេះ កុងតឺន័រ ដែលបានឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញក្នុងឆ្នាំ២០២៤ មានចំនួន ៤៨០ ២០០ទូ ដែលកើនឡើងបាន ២១,១៩% ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី