SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ជប៉ុន រួមគ្នាលើកកម្ពស់ផលិតភាពកសិកម្ម ការបញ្ចូលបច្ចេកវិទ្យានៅក្នុងឧស្សាហកម្ម និងការពង្រីកទីផ្សារ


កម្ពុជា-ជប៉ុន រួមគ្នាលើកកម្ពស់ផលិតភាពកសិកម្ម ការបញ្ចូលបច្ចេកវិទ្យានៅក្នុងឧស្សាហកម្ម និងការពង្រីកទីផ្សារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុង Nankoku របស់ប្រទេសជប៉ុន និងកម្ពុជា ចង់ផ្ដោតលើការលើកកម្ពស់ផលិតភាពកសិកម្ម ការបញ្ចូលបច្ចេកវិទ្យានៅក្នុងឧស្សាហកម្ម និងការពង្រីកទីផ្សារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរវាងក្រុង Nankoku និងកម្ពុជា។ នេះបើតាមកិច្ចពិភាក្សារវាងលោក Kouzou Hirayama អភិបាលក្រុង Nankoku ជាមួយឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារជំរុញការនាំចេញ។

ក្នុងកិច្ចប្រជុំជាមួយស្ថាប័នសំខាន់ៗនៃខេត្តកូជី ប្រទេសជប៉ុន កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា ក៏បានពិភាក្សាជាមួយលោក Hideomi Doi ជាប្រធាននៃ Kochi Industrial Promotion Center អំពីការសិក្សាស្វែងយល់យុទ្ធសាស្ត្រ ដើម្បីពង្រឹងទំនាក់ទំនងក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រវាងកម្ពុជា និងខេត្តកូជី។ ជាមួយគ្នានេះ ឯកឧត្តម សំហេង បូរ៉ា ក៏បានបញ្ជាក់ពីសក្ដានុពលក្នុងការលើកកម្ពស់ផលិតផលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍលើវិស័យកសិកម្មនិងការកែច្នៃ ដែលឈានទៅកាន់ទីផ្សារអន្តរជាតិ ដោយភាគីទាំងពីរបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដើម្បីគាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព។

ដោយឡែក ក្នុងជំនួបជាមួយលោកបណ្ឌិត Hiroyuki Ukeda សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ Kochi National University វិញ បានពិភាក្សាអំពីកិច្ចសហការផ្នែកស្រាវជ្រាវ និងការអភិវឌ្ឍ លើវិស័យកសិកម្ម ការកែច្នៃផលិតផលកសិកម្ម និងការអភិវឌ្ឍផលិតផលថ្មីៗ។ ក្នុងជំនួបនេះ លោកបណ្ឌិត Hiroyuki Ukeda បានបង្ហាញការចាប់អារម្មណ៍លើការចូលរួមកម្មវិធីស្រាវជ្រាវរួមគ្នា និងកម្មវិធីចែករំលែកចំណេះដឹង ដើម្បីជួយលើកកម្ពស់អភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី