2023-11-24
ទូច សូរិយា
2023-11-24
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់អាជីករដែលប្រកបអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមកចុះបញ្ជីប្រកបអាជីវកម្មជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល បន្ទាប់ពីមានការសម្រេចដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨»។
យោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួង បានផ្ដល់ការលើកទឹកចិត្តទៅដល់អាជីវករ ដែលមានបំណងចុះបញ្ជីប្រកបអាជីវកម្មជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីអាចទទួលបានការគាំទ្រពីរាជរដ្ឋាភិបា ដូចជា ការលើកលែងកាតព្វកិច្ចអនុលោមភាព, ការលើកលែងការផាកពិន័យផ្សេងៗ សម្រាប់អាជីវកម្មដែលបានដំណើរការ និងមិនបានចុះបញ្ជីត្រឹមត្រូវ។
លើសពីនេះ ក្រសួងពាណិជ្ជកម្ម រំពឹងថាអាជីវករទាំងអស់ដែលប្រកបអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចូលរួមដោយស្ម័គ្រចិត្តក្នុងការចុះបញ្ជី ដើម្បីចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ ព័ត៌មានលម្អិតអាជីវករ អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ ឬ ០៨៨ ៦០៨៣ ០៨២៕
នាំមកជូនដោយ