SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

មន្រ្តីជាន់ខ្ពស់ CDC ជឿថា នឹងមានក្រុមហ៊ុនរបស់ស៊ុយអែតបន្ថែមមកវិនិយោគ បន្ទាប់ពីក្រុមហ៊ុន HESTRA ដំណើរការ


មន្រ្តីជាន់ខ្ពស់ CDC ជឿថា នឹងមានក្រុមហ៊ុនរបស់ស៊ុយអែតបន្ថែមមកវិនិយោគ បន្ទាប់ពីក្រុមហ៊ុន HESTRA ដំណើរការ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជឿជាក់ថា នឹងមានក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតផ្សេងទៀតមកវិនិយោគនៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទី១ របស់ស៊ុយអែតឈ្មោះ HESTRA (Cambodia) Co., Ltd. បានសម្ពោធបើកឱ្យដំណើរការរោងចក្រមួយ ដែលក្រុមហ៊ុនបានបណ្តាក់ទុនវិនិយោគក្នុងវិស័យឧស្សាហកម្មផលិតស្រោមដៃ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវការ ក្រុមហ៊ុន HESTRA (Cambodia) Co., Ltd. ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ឯកឧត្តមអគ្គលេខាធិការ ជា វុទ្ធី បានលើកឡើងថា វត្តមានរបស់ក្រុមហ៊ុននៅកម្ពុជានាពេលនេះ មិនត្រឹមតែចូលរួមចំណែកជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ឱកាសការងារដល់កម្មករនិយោជិតក្នុងស្រុកទៀតផង។

ឯកឧត្តម ជា វុទ្ធី បានបញ្ជាក់ថា កន្លងមក ក្រុមហ៊ុន HESTRA ខាងលើនេះ ធ្លាប់តែមានវត្តមាននៅប្រទេសចិន ហុងគ្រី និងវៀតណាម ក៏ជាក្រុមហ៊ុនផលិតស្រោមដៃឈានមុខគេក្នុងពិភពលោក ដែលក្រុមហ៊ុននេះត្រូវបានបង្កើតទ្បើងតាំងពីឆ្នាំ១៩៣៦។ គួរបញ្ជាក់ថា ក្នុងពិធីនេះមានការចូលរួមពីសំណាក់លោកជំទាវ Anna Hammargren ឯកអគ្គរដ្ឋទូតស៊ុយអែតប្រចាំប្រទេសថៃ, លោក UEMATSU Hiroshi នាយកប្រតិបត្តិក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ និង លោក Anton Martin Magnusson ប្រធានក្រុមហ៊ុន HESTRA (CAMBODIA) Co., Ltd.ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី