2025-01-10
គិត បុប្ផា
2025-01-10
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា-ជប៉ុន បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្ដានុពល វិស័យហិរញ្ញវត្ថុ ឌីជីថល ភ្ជាប់ទំនាក់ទំនងសហគ្រាសធុនតូច និងមធ្យម (SMEs) និងវិស័យឯកជននៃប្រទេសទាំងពីរ។ លទ្ធផលនេះ ត្រូវបានពិភាក្សាដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត និង ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន។
ក្រៅពីកិច្ចសហការខាងលើ ក្នុងជំនួប កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នេះ ភាគីទាំងពីរ ក៏បានពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, សុខាភិបាល, ហេដ្ឋារចនាសម្ព័ន្ធ, ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរផងដែរ។ ឯកឧត្តម KATO Katsunobu បានលើកឡើងពីវឌ្ឍនភាពទំនាក់ទំនង និងកិច្ចសហការដ៏ល្អរវាងជប៉ុន និងកម្ពុជា និងគូសបញ្ជាក់ថា កម្ពុជា ជាដៃគូដ៏សំខាន់មួយរបស់ជប៉ុន និងបានប្ដេជ្ញាចិត្តបន្តពង្រឹង និងពង្រីកទំនាក់ទំនងជប៉ុន-កម្ពុជា ឱ្យកាន់តែខ្លាំងថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអរគុណរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ចំពោះការរួមចំណែក និងជួយគាំទ្រដល់កម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសុខសន្ដិភាព, ការស្ដារប្រទេសឡើងវិញ និងការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ នឹងកាន់តែចូលរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី