SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហព័ន្ធកីឡាទោចក្រយាន នឹងរៀបចំ«ជិះកង់ដើម្បីកុមារកម្ពុជា» កៀរគរជាសម្ភារ និងថវិកាជួយអង្គការមូលនិធីក្តីសង្ឃឹមនៃកុមារ


សហព័ន្ធកីឡាទោចក្រយាន នឹងរៀបចំ«ជិះកង់ដើម្បីកុមារកម្ពុជា» កៀរគរជាសម្ភារ និងថវិកាជួយអង្គការមូលនិធីក្តីសង្ឃឹមនៃកុមារ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-09

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-09

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហព័ន្ធកីឡាទោចក្រយានកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ ជិះកង់ដើម្បីកុមារកម្ពុជា «ជិះកង់ផ្តល់នូវសេចក្តីស្រលាញ់ ដល់កុមារកម្ពុជា» ដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់អង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា និងបំផុសចលនាកីឡា ដល់ក្រុមកីឡាករ-កីឡាការិនី ជិះកង់ទៅកាន់ខេត្តបាត់ដំបង។

ក្នុងព្រឹត្តិការណ៍ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងត្រូវជិះចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា HOPE FOR CAMBODIA CHILDREN នៅខេត្តបាត់ដំបង ក្នុងចម្ងាយផ្លូវ ២៩២គីឡូម៉ែត្រ។

យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាទោចក្រយាន ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ កម្មវិធីនេះ នឹងទទួលសាធារណជនចុះឈ្មោះចូលរួមជិះកង់ តាមរយៈលេខទូរសព្ទ និងតេលេក្រាម ០៦៩ ៦៦១ ០៦១ ឬ០៨៦ ៦៨៤ ០១៥ ត្រឹមថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៧:០០រសៀល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី