2025-01-05
ទូច សូរិយា
2025-01-05
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារជាតិនៃកម្ពុជា វិស័យឯកជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ «ឌ» ដើម្បីសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ អាចឱ្យអតិថិជនដែលខ្ចីបំណុលពីម្ចាស់បុរីក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារក្នុងអាត្រាការប្រាក់មួយដែលទាប។
នៅក្នុងកិច្ចប្រជុំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ការផ្ទេរបំណុលនេះ ធនាគារនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅធនាគារវិញក្នុងលក្ខខណ្ឌធូរស្រាលជាងមុន។
លោកជំទាវ ជា សិរី បានបន្តថា កិច្ចសម្របសម្រួលនេះនឹងជួយម្ចាស់បុរីដែលជាប់គាំងទុនបង្វិលបានលុយដុំមកវិញ ដើម្បីបន្តការអភិវឌ្ឍ ពិសេសក៏នឹងជួយអតិថិជនឱ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ។ គួរបញ្ជាក់ថា កិច្ចប្រជុំខាងលើ ក៏បានពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ដើម្បីអនុវត្តនូវគោលនយោបាយនេះឱ្យបានជោគជ័យ គឺសំដៅការផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ទទួលបានផ្ទះសម្បែងសមរម្យសម្រាប់រស់នៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី