2025-01-04
ទូច សូរិយា
2025-01-04
ទូច សូរិយា
ភ្នំពេញ៖ កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ ២០២៥ ជុំទី១១ នឹងផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុទៅដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម ដែលមានសក្ដានុពល ដើម្បីពង្រឹង និងពង្រីកទីផ្សារសម្រាប់ផលិតផល ឬសេវាកម្មរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
កញ្ចប់ជំនួយសហគ្រិនខ្មែរ ២០២៥ នេះ ក៏គាំទ្រដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យមដើម្បីអភិវឌ្ឍន៍ប្រតិបត្ដិការអាជីវកម្មរបស់ខ្លួនផងដែរ។ សហគ្រិនខ្មែរ បានឱ្យដឹងថា ពាក្យដែលម្ចាស់អាជីវកម្មបានបំពេញគ្រប់ព័ត៌មាន នឹងត្រូវពិចារណាក្នុងដំណាក់កាលជម្រុះ បន្ទាប់មកនឹងទាក់ទងសម្រាប់ការសម្ភាសជ្រើសរើសសម្រាប់កម្មវិធីគាំទ្រនេះ។
សហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មី ដែលមានចំណាប់អារម្មណ៍ អាចចូលរួមដាក់ពាក្យតាមរយៈតំណភ្ជាប់៖ https://forms.gle/vuLZzoM7dzWzpqTo6 ចាប់ពីថ្ងៃនេះតទៅ។ ចំពោះ ព័ត៌មានដែលសហគ្រិនខ្មែរប្រមូលបានទាំងអស់ នឹងត្រូវបានរក្សាជាការសម្ងាត់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី