2024-12-31
ទូច សូរិយា
2024-12-31
ទូច សូរិយា
ភ្នំពេញ៖ ម្ហូបអាហារ បង្អែម នំចំណី ផ្លែឈើ និងផលិតផលជាច្រើនមុខរបស់ខេត្តបាត់ដំបង ត្រូវតាំងបង្ហាញនៅក្នុងពិព័រណ៍ម្ហូបអាហារ និងបង្អែមខ្មែរ ដើម្បីឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានទស្សនា និងភ្លក់រសជាតិ។ បើតាមការចុះផ្សាយរបស់មន្ទីទេសចរណ៍ខេត្តបាត់ដំបង ម្ហូបអាហារ និងបង្អែមនេះ តាំងបង្ហាញនៅតាមស្តង់របស់រដ្ឋបាលក្រុង, មន្ទីរ-អង្គភាព, រដ្ឋបាលស្រុកទាំង១៣ និងអាជីវករក្នុងខេត្តបាត់ដំបង ដើម្បីអបអរពិធីបុណ្យឆ្លងឆ្នាំសកល២០២៤-២០២៥។
ពិព័រណ៍ដែលរៀបចំឡើងនៅមុខបរិវេណសារមន្ទីរប្រវត្តិសាស្ត្រខេត្តបាត់ដំបងនេះ គឺដើម្បីបង្ហាញពីស្នាដៃអ្នកធ្វើម្ហូបអាហារ និងបង្អែមខ្មែរ ក្នុងការផ្សព្វផ្សាយពីមុខម្ហូបប្រចាំតំបន់ដ៏សម្បូរបែបជាច្រើនរបស់អ្នកបាត់ដំបង និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត តាមរយៈការជូនដំណឹងឱ្យភ្ញៀវទេសចរបានស្គាល់ពីស្នាដៃចុងភៅ និងអ្នកធ្វើម្ហូបខ្មែរនៅខេត្តបាត់ដំបង។ ពិព័រណ៍ដែលរៀបចំឡើងនៅថ្ងៃទី២៩-៣០ ធ្នូ នេះ ក៏បានបង្ហាញពីសក្តានុពល ក៏ដូចជាផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ដ៏សម្បូរបែបរបស់អ្នកបាត់ដំបងទៅកាន់ភ្ញៀវទេសចរផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី