SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

យល់ដឹងពីការផ្ទេរបច្ចេកវិទ្យា នឹងជួយឱ្យនិស្សិតអភិវឌ្ឍន៍លទ្ធផលស្រាវជ្រាវទៅជាអាជីវកម្ម ដែលមានត្រូវការនៅលើទីផ្សារបាន


យល់ដឹងពីការផ្ទេរបច្ចេកវិទ្យា នឹងជួយឱ្យនិស្សិតអភិវឌ្ឍន៍លទ្ធផលស្រាវជ្រាវទៅជាអាជីវកម្ម ដែលមានត្រូវការនៅលើទីផ្សារបាន
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ការយល់ដឹងអំពីការផ្ទេរបច្ចេកវិទ្យា នឹងផ្តល់លទ្ធភាពឱ្យនិស្សិតអភិវឌ្ឍន៍លទ្ធផលស្រាវជ្រាវរបស់ខ្លួន ទៅជាអាជីវកម្មដែលអាចធ្វើពាណិជ្ជកម្មនៅលើទីផ្សារបាន ពីព្រោះអ្នកស្រាវជ្រាវ រួមទាំងនិស្សិត គឺជាធនធានដ៏មានតម្លៃ។

ក្នុងវេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យា ប្រចាំឆ្នាំលើកទី៤ ដែលផ្តោតលើ «ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា៖ ការភ្ជាប់នវានុវត្តន៍បច្ចេកវិទ្យា ទៅនឹងឱកាសទីផ្សារនៅកម្ពុជា» ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង បានបន្តថា តាមរយៈការលើកទឹកចិត្តនិស្សិតឱ្យស្វែងយល់ពីតម្រូវការឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានេះ ក្រសួងក៏អាចលើកស្ទួយនវានុវត្តន៍ការងារជំនាន់ថ្មី ដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ច និងដោះស្រាយបញ្ហាទាំងក្នុងស្រុក និងអន្តរជាតិផងដែរ។ ជាមួយគ្នានេះ អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បានបញ្ជាក់ថា វេទិកាប្រចាំឆ្នាំនេះ ជាការស្វែងយល់ដ៏សំខាន់អំពីយន្តការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យានៅក្នុងបរិបទកម្ពុជា ដែលផ្តោតលើការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំមួយ រួមមានប្រព័ន្ធនវានុវត្តន៍ជាតិ និងការស្រាវជ្រាវ និងអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា។

ក្នុងវេទិកា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ លោកបណ្ឌិត ស្រ៊ុន បញ្ញារិទ្ធិ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧស្សាហកម្ម បានបន្ថែមថា ការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា គឺជាមូលដ្ឋានមួយគ្រឹះសម្រាប់ចក្ខុវិស័យអភិវឌ្ឍន៍ជាតិ ដែលក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ មានប្រទេសចំណូលមធ្យមជាង១០០ បានព្យាយាមអភិវឌ្ឍន៍សេដ្ឋកិច្ចខ្លួនឱ្យក្លាយជាប្រទេសចំណូលខ្ពស់ ដែលជាទូទៅត្រូវបានវាស់វែងដោយចំណូលមធ្យមប្រចាំឆ្នាំរបស់ពលរដ្ឋម្នាក់ៗប្រមាណ ១៤ពាន់ដុល្លារ។

វេទិកាស្តីពីការផ្ទេរបច្ចេកវិទ្យាលើកទី៤ ដែលមានអ្នកចូលរួមប្រមាណ ១៥០នាក់នេះ មានគោលបំណងពិភាក្សាអំពីក្របខ័ណ្ឌគោលនយោបាយ និងយន្តការគាំទ្រចាំបាច់សម្រាប់លើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ វិស័យឯកជន សាកលវិទ្យាល័យ និងគ្រឹះស្ថានស្រាវជ្រាវនានា ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងធ្វើពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី