SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងចាត់វិធានលើអ្នកវិនិយោគ ឬបុគ្គលណា ដែលប្រមូលភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី


រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងចាត់វិធានលើអ្នកវិនិយោគ ឬបុគ្គលណា ដែលប្រមូលភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ មិនអនុញ្ញាតឱ្យប្រមូលចំណូលភាស៊ី និងបង់ថ្លៃផ្សេងៗពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ និងល្អីនៅតាមបណ្តាផ្សារក្នុងភូមិសាស្រ្តរបស់ខ្លួន។ បម្រាមនេះ ដើម្បីបង្ការភាពមិនប្រក្រតីពីការប្រមូលភាស៊ីរបស់ជនខិលខូច ឬជនឆក់ឱកាសមួយចំនួន និងព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកវិនិយោគ ឬបុគ្គលណាដែលមិនអនុវត្តតាម។ នេះបើតាមលិខិតរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងលិខិតប្រកាសរបស់រដ្ឋបាលខេត្ត បានក្រើនរម្លឹក និងប្រាប់ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ឱ្យអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវសារាចររបស់រាជរដ្ឋាភិបាលតាំងពីឆ្នាំ២០១៦ ស្តីពី៖«ការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី» និងការណែនាំរបស់សម្តេចធិបតីនាយកដ្ឋមន្ត្រីអំពីករណីនេះ ដើម្បីគិតគូរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានណែនាំដល់ស្នងការនគរបាលខេត្ត, មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវធ្វើការផ្សព្វផ្សាយណែនាំដល់ ឃុំ សង្កាត់ ក្រុមហ៊ុនវិនិយោគធ្វើអាជីវកម្មភាស៊ី និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យពង្រឹងការត្រួតពិនិត្យ និងអនុវត្តន៍នូវសារាចរលេខ ១១ សរចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦។

បន្ថែមពីនេះ ក្នុងករណីក្រុមហ៊ុន អ្នកវិនិយោគ ឬបុគ្គលណានៅតែដើរប្រមូលភាស៊ី ដែលផ្ទុយនឹងខ្លឹមសារសារាចរខាងលើ អាជ្ញាធរមានសមត្ថកិច្ច ត្រូវលុបកិច្ចសន្យាវិនិយោគជាបន្ទាន់ ចំពោះក្រុង ស្រុកណា ដែលនៅតែមានការប្រមូលភាស៊ីពីប្រជាពលរដ្ឋ និងត្រូវចាត់វិធានការតាមច្បាប់ជាធរមាន ដោយគ្មានការលើកលែង។ 

រដ្ឋបាលខេត្ត ក៏តម្រូវឱ្យរៀបចំទីកន្លែងជូនអាជីវករ និងប្រជាពលរដ្ឋ លក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ ឱ្យមានសណ្តាប់ធ្នាប់ និងប្រកបដោយសុវត្ថិភាព ហើយអាជ្ញាធរមូលដ្ឋាន ត្រូវជៀសវាងការប្រើប្រាស់ដីចិញ្ចើមតាមដងផ្លូវ ឱ្យប្រជាពលរដ្ឋលក់ដូរធ្វើឱ្យកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599