2024-12-18
ទូច សូរិយា
2024-12-18
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានលើកឡើងថា ចំណេះដឹងហិរញ្ញវត្ថុ នឹងផ្តល់នូវឱកាសការងារយ៉ាងទូលំទំលាយ ដោយវិស័យហិរញ្ញវត្ថុ ជាវិស័យដ៏សំខាន់មួយគាំទ្រការរីកចម្រើនគ្រប់វិស័យនៅក្នុងសេដ្ឋកិច្ចជាតិ។ នេះបើតាមការចុះផ្សាយរបស់ ន.ម.ក. កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការលើកកម្ពស់ការយល់ដឹងអក្ខរកម្មហិរញ្ញវត្ថុ នៃវិស័យមូលបត្រ» ឯកឧត្តម ស៊ូ សុជាតិ បានបន្តថា អក្ខរកម្មហិរញ្ញវត្ថុ គឺពិតជាសំខាន់ណាស់សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ ព្រោះថា ការមានចំណេះដឹងហិរញ្ញវត្ថុធ្វើឱ្យយើងចេះគ្រប់គ្រង និងចាត់ចែង សាច់ប្រាក់បានយ៉ាងល្អប្រសើរ សម្រាប់ការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការចាត់ចែងអាជីវកម្មរបស់ខ្លួន ហើយចំណុចចាប់ផ្ដើមនៃការស្វែងយល់ដោយផ្ទាល់ពីចំណេះដឹងហិរញ្ញវត្ថុ គឺបង្កើតទំលាប់ សន្សំ និងការវិនិយោគ។
ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានបញ្ជាក់បន្ថែមថា ការយល់ដឹងពីការវិនិយោគក្នុងវិស័យមូលបត្រ ជាចំណេះដឹង និងជំនាញដ៏សំខាន់មួយសម្រាប់និស្សិតទាំងអស់ ក្នុងការសម្រេចនូវគម្រោងអនាគតរបស់ខ្លួន តាមរយៈការស្វែងយល់ពីវិស័យមូលបត្រ និស្សិតនឹងមានបទពិសោធច្រើន ដើម្បីត្រៀមលក្ខណៈក្នុងការវិនិយោគ។
សិក្ខាសាលាដែលរៀបចំនៅសាកលវិទ្យាល័យជាតិគ្រប់គ្រងនេះ មានគោលបំណងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យនិស្សិតឱ្យចេះចាប់ផ្ដើមបង្កើតទម្លាប់សន្សំ និងចាប់ផ្តើមរៀនវិនិយោគក្នុងវ័យសិក្សា, កាលានុវត្តភាពនៃការវិនិយោគ ក្នុងទីផ្សារមូលបត្រ និងឱកាសចាប់យកអាជីពការងារក្នុងវិស័យមូលបត្រ នៅពេលនិស្សិតបញ្ចប់ការសិក្សា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី