2023-11-17
SME News
2023-11-17
SME News
ភ្នំពេញ៖ អ្នកប្រើប្រាស់ KHQR Code របស់ប្រព័ន្ធបាគងនៅកម្ពុជា អាចទូទាត់ចំណាយតាមប្រព័ន្ធ Alipay ចំនួន៨៣លានអាជីវករ នៅទូទាំងសកលលោក ហើយថែមទាំងអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោកអាចទូទាត់មកអាជីវករ ដែលប្រើប្រាស់ KHQR នៅកម្ពុជាបានផងដែរ។ នេះជាការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន AliPay Connect Pte. Ltd. បានចុះអនុស្សរណៈយោគយល់ស្តីពី៖ «កិច្ចសហប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងដែនតាមឃ្យូអរកូត» កាលពីថ្ងៃទី១៥ វិច្ឆិកានេះ នៅក្នុងអំឡុងពេលនៃព្រឹត្តិការណ៍បចេ្ចកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ឆ្នាំ២០២៣ នៅប្រទេសសិង្ហបុរី ។ ការចុះ MOU នោះ ដើម្បីលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែនតាមរយៈ QR Code រវាងបណ្តាញ KHQR Code របស់ប្រព័ន្ធបាគង និងបណ្តាញ QR Code របស់ AliPay ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ដែលបានចុះ MOU ខាងលើ ជាមួយនឹងលោក Douglas Feagin អនុប្រធានជាន់ខ្ពស់នៃក្រុមហ៊ុន Ant Group បានមានប្រសាសន៍ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ អ្នកប្រើប្រាស់ប្រព័ន្ធបាគងអាចទូទាត់ជាមួយអាជីវករ ដែលមានប្រព័ន្ធ Alipay ចំនួន ៨៣លានអាជីវករ នៅទូទាំងសកលលោក។ លោកជំទាវ បានបន្ថែមថា ថែមទាំងអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីជុំវិញពិភពលោក អាចទូទាត់មកអាជីវករដែលប្រើប្រាស់ KHQR នៅកម្ពុជាផងដែរ។
«កិច្ចសហប្រតិបត្តិការនេះ នឹងពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ការទូទាត់របស់កម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់បទពិសោធទេសចរណ៍ឱ្យកាន់តែប្រសើរឡើងនៅកម្ពុជា និងជំរុញកំណើនសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែប្រសើរឡើងថែមទៀត»។ នេះជាការបញ្ជាក់របស់ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិត ជា សិរី អំពីការពង្រីកវិសាលភាព KHQR Code របស់ប្រព័ន្ធបាគងនៅកម្ពុជា ទៅកាន់ពិភពលោក ខណៈដែលលោកជំទាវ ស្នើឱ្យគ្រឹះស្ថានធនាគារទាំងអស់ លើកទឹកចិត្តអាជីវកររបស់ខ្លួនឱ្យបើកគណនីជាប្រាក់រៀល និងទូទាត់ជារៀល ដើម្បីទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីប្រព័ន្ធនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី