SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រយៈពេល១១ខែ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មនាំចេញជិត៥០ពាន់លានដុល្លារ


រយៈពេល១១ខែ កម្ពុជា សម្រេចបានទំហំពាណិជ្ជកម្មនាំចេញជិត៥០ពាន់លានដុល្លារ
ពាណិជ្ជកម្ម

2024-12-14

ទូច សូរិយា

ពាណិជ្ជកម្ម

2024-12-14

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រយៈពេល ១១ខែ នៃឆ្នាំ២០២៤ កម្ពុជា សម្រចការនាំចេញ-នាំចូលជាមួយទីផ្សារអន្តរជាតិបានជាង ៤៩,៨៧ពាន់លានដុល្លារ ដែលមានការកើនឡើង ១៧,៤% បើធៀបនឹងរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។

អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ក្នុងរយៈពេល ១១ខែ ដោយចាប់ពីខែមករា ដល់ ខែវិច្ឆិកា កម្ពុជា សម្រេចបានការនាំទំនិញចេញជាង ២៣,៩៣ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការកើនឡើងជិត ១៧% ខណៈដែលការនាំទំនិញចូលវិញ មានចំនួន ២៥,៩៤ពាន់លានដុល្លារ មានការកើនជិត ១៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។

ប្រទេសដែលកម្ពុជា បាននាំចេញ និងនាំចូលទំនិញច្រើនជាងគេ រួមមាន៖ ប្រទេសចិន សម្រេចបានជាង ១៣,៧៦ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្មជាង ៩,៣០ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបានជាង ៧,០៨ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបានជាង ៣,៩១ពាន់លានដុល្លារ និងមានប្រទេសជាច្រើនផ្សេងទៀតផងដែរ។

ទំនិញដែលកម្ពុជានាំចេញទទួលបានទំហំជាង ២៣,៩៣ពាន់លានដុល្លារនេះ មានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូលវិញ រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី