SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីឧស្សាហកម្ម៖ មន្ទីរពិសោធន៍ជាតិរបស់ក្រសួង នឹងជំរុញនវានុវត្តន៍ គាំទ្រដល់វិស័យឧស្សាហកម្មក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ


រដ្ឋមន្ត្រីឧស្សាហកម្ម៖ មន្ទីរពិសោធន៍ជាតិរបស់ក្រសួង នឹងជំរុញនវានុវត្តន៍ គាំទ្រដល់វិស័យឧស្សាហកម្មក្នុងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (មន្ទីរពិសោធន៍ជាតិ វ.ប.ន) នឹងលើកកម្ពស់គុណភាព និងសុវត្ថិភាពផលិតផល, ជំរុញនវានុវត្តន៍ និងគាំទ្រដល់វិស័យឧស្សាហកម្មកម្ពុជាសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការមន្ទីរពិសោធន៍ជាតិ វ.ប.ន ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនេះ ឯកឧត្តម ហែម វណ្ណឌី បានបន្តថា មន្ទីរពិសោធន៍ ដែលមានស្តង់ដារអន្តរជាតិកម្រិតខ្ពស់ ដូចជា ISO/IEC 17025 និងមានការវាយតម្លៃទទួលស្គាល់ពីប្រទេសសិង្ហបុរី និងអូស្ត្រាលីនេះ នឹងបន្តរួមចំណែកសម្រួលដល់ធុរកិច្ច និងកាត់បន្ថយជាអតិបរមានូវការបញ្ជូនការធ្វើតេស្តវិភាគផលិតផលទៅក្រៅប្រទេស ដូចជាកាត់បន្ថយចំណាយ និងបង្កើនប្រសិទ្ធិភាព។

ក្នុងពិធីសម្ពោធ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ នាយកប្រតិបត្តិនៃមន្ទីរពិសោធន៍ជាតិ វ.ប.ន. បានបញ្ជាក់ថា មន្ទីរពិសោធន៍ជាតិ វ.ប.ន គឺបានបំពាក់ដោយសម្ភារបរិក្ខារ និងបច្ចេកវិទ្យាទំនើប ព្រមទាំងមានក្រុមការងារជំនាញ ដើម្បីបំពេញនូវតម្រូវការវិស័យឧស្សាហកម្ម និងវិទ្យាសាស្ត្ររបស់កម្ពុជា។ ជាមួយគ្នានេះ លោកស្រីបណ្ឌិត យក់ សុគន្ធស្រីរតន៍ បានប្តេជ្ញាចិត្តថា មន្ទីរពិសោធន៍ជាតិ នឹងជំរុញនវានុវត្តន៍ លើកម្ពស់ស្តង់ដារគុណភាព និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ក៏បានលើកទឹកចិត្តឱ្យមន្ទីរពិសោធន៍ជាតិ វ.ប.ន. សហការជាមួយមន្ទីរពិសោធន៍ផ្សេងៗ ដើម្បីបង្កើនការទទួលស្គាល់សេវាធ្វើតេស្តរបស់កម្ពុជាកាន់តែច្រើន ទាំងក្នុងតំបន់ និងអន្តរជាតិ។ កិច្ចសហការនេះ នឹងជួយធានាបាននូវស្តង់ដារគុណភាពខ្ពស់ ភាពស៊ីសង្វាក់គ្នា និងការប្រៀបធៀបលទ្ធផលកាន់តែប្រសើរ ក្នុងការបង្កើនទំនុកចិត្តលើសមត្ថភាពធ្វើតេស្តរបស់កម្ពុជា។ គួរបញ្ជាក់ថា បច្ចុប្បន្ន មន្ទីរពិសោធន៍ជាតិ វ.ប.ន គឺផ្តល់សេវាកម្មមន្ទីរពិសោធន៍មីក្រូជីវសាស្ត្រ គីមីចំណីអាហារ គីមីមិនមែនចំណីអាហារ និងមន្ទីរពិសោធន៍ទឹក ដើម្បីគាំទ្រធុរកិច្ចបំពេញតាមលក្ខខណ្ឌតម្រូវជាសកល និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងទីផ្សារអន្តរជាតិ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី