SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអារ៉ាប៊ីសាអូឌីត នាំចេញអង្ករពីកម្ពុជា តាមរយៈការរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា


សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអារ៉ាប៊ីសាអូឌីត នាំចេញអង្ករពីកម្ពុជា តាមរយៈការរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា
ពាណិជ្ជកម្ម

2024-12-11

ឃី ភារៈ

ពាណិជ្ជកម្ម

2024-12-11

ឃី ភារៈ

A+ A-

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើកទឹកចិត្តឱ្យអារ៉ាប៊ីសាអូឌីតចាប់ផ្តើមកិច្ចសហប្រតិបត្តិការស្នូល តាមរយៈការនាំចេញអង្ករពីកម្ពុជាទៅអារ៉ាប៊ីសាអូឌីត លើការវិនិយោគរៀបចំម៉ាស៊ីនកិនស្រូវ ស្តុក និងវេចខ្ចប់នៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសនានាក្នុងតំបន់ផងដែរ។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភា នៃអារ៉ាប៊ីសាអូឌីត។

ក្នុងជំនួប កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា រាជធានីរីយ៉ាដ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ប្រទេសទាំងពីរ អាចបំពេញបន្ថែមគ្នាទៅវិញទៅមកបាន ពីព្រោះអារ៉ាប៊ីសាអូឌីតមានសន្តិសុខថាមពល រីឯកម្ពុជា មានសន្តិសុខស្បៀង ប្រព័ន្ធស្រោចស្រពល្អជាងមុន និងមានអតិរេកស្រូវផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ម៉ូហាម៉េដ អ៊ីប្រាហ៊ីម អាល-សេក្ខ បានលើកឡើងថា អារ៉ាប៊ីសាអូឌីត នឹងបើកស្ថានទូតនៅកម្ពុជានាពេលខាងមុខ ដើម្បីងាយស្រួលដល់ការជំរុញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី រវាងភាគីទាំងពីរ។

ឯកឧត្តមប្រធានសភាអារ៉ាប៊ីសាអូឌីត បានបន្តថា ប្រទេសជាច្រើនមានទំនាក់ទនងជាមួយអារ៉ាប៊ីសាអូឌីត តាមរយៈការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ច ដោយសារអារ៉ាប៊ីសាអូឌីត យកចិត្តទុកដាក់ខ្លាំងលើការលើកកម្ពស់សេដ្ឋកិច្ច សាសនា និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត ពិសេសវិស័យប្រេងដែលជាវិស័យសំខាន់បំផុតរបស់អារ៉ាប៊ីសាអូឌីត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី