SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឯកឧត្តម ហួត ហាក់ ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយចិន ជួយផ្សព្វផ្សាយ និងកៀរគរភ្ញៀវទេសចរមកកម្ពុជាបន្ថែម


ឯកឧត្តម ហួត ហាក់ ជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយចិន ជួយផ្សព្វផ្សាយ និងកៀរគរភ្ញៀវទេសចរមកកម្ពុជាបន្ថែម
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-08

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវឱ្យថ្នាក់ដឹកនាំ ភាគីពាក់ព័ន្ធ និងប្រព័ន្ធផ្សព្វផ្សាយចិនទាំងអស់ ជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងរៀបចំកញ្ចប់ទស្សនកិច្ចឱ្យបានច្រើនមកកម្ពុជា ដើម្បីកៀរគរភ្ញៀវទេសចរបន្ថែមមកកម្ពុជា។ ឯកឧត្តម ហួត ហាក់ លើកឡើងដូច្នេះ ក្នុងកម្មវិធី GX Foundation Khmer Cuisine Charity Dinner ។

ក្នុងកម្មវិធីខាងលើនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងពីសក្តានុពលទេសចរណ៍របស់ កម្ពុជា, បង្ហាញឃ្លីបវីដេអូអំពីគោលដៅទេសចរណ៍សំខាន់ៗ និងឃ្លីបវីដេអូទេសចរណ៍កម្ពុជា-ចិន ដែលកើតឡើងពីកិច្ចសហប្រតិបត្តិការរវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ ឯកឧត្តម ហួត ហាក់ ក៏បានបង្ហាញពីសុខសន្តិភាព សាធារណៈ និងសណ្តាប់ធ្នាប់សង្គម រួមទាំងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងបរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគនៅកម្ពុជាផងដែរ។

កម្មវិធី GX Foundation Khmer Cuisine Charity Dinner បានប្រព្រឹត្តទៅ កាលពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០២៤ នៅតំបន់រដ្ឋបាលពិសេសហុងកុង ប្រទេសចិន ដើម្បីផ្សព្វផ្សាយនិងលើកកម្ពស់ម្ហូបអាហារខ្មែរ, ផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់កម្ពុជា សំដៅកៀរគរស្វែងរកមូលនិធិមនុស្សធម៌សម្រាប់គាំទ្រដល់គម្រោង «Project for Health Protection Against Dengue Fever» នៅខេត្តកំពង់ស្ពឺ និងសម្រាប់សកម្មភាពមនុស្សធម៌ដទៃទៀត នៅកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី