2024-12-07
គិត បុប្ផា
2024-12-07
គិត បុប្ផា
ភ្នំពេញ៖ ការលើកកម្ពស់ផលិតភាព ជាពិសេសការចាប់យកបច្ចេកវិទ្យានិងនវានុវត្តន៍ ដូចជាបញ្ញាសិប្បនិម្មិត្ត (AI) និងការប្រែក្លាយទៅជាសេដ្ឋកិច្ចបៃតង ជាគោលនយោបាយសម្រាប់ជំរុញកំណើនក្នុងស្ថានភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចពិភពលោកនាពេលបច្ចុប្បន្ន។ នេះបើតាមការលើកឡើងរបស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។
ក្នុងឱកាសចូលរួមជាវាគ្មិន ក្នុងសន្និសីទថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃបណ្តាប្រទេសជាសមាជិកមជ្ឈមណ្ឌលស៊ាសិន លើកទី៦០ លោកជំទាវបណ្ឌិត ជា សិរី បានលើកឡើងពីការសម្ពាធឯករាជ្យភាពរបស់ធនាគារកណ្តាល ក្នុងការអនុវត្តនិងដឹកនាំនយោបាយរូបិយវត្ថុ ពិសេសធនាគារកណ្តាលនៃប្រទេសកំពុងអភិវឌ្ឍន៍ ហើយសម្ពាធនេះបានកើតឡើងមកពីមុខព្រួញចំនួន២។
មុខព្រួញទី១ លោកជំទាវបណ្ឌិត ជា សិរី លើកឡើងថា គឺការទប់ស្កាត់ការកើនឡើងនៃអតិផរណាដ៏ខ្ពស់ ដែលកើតឡើងដោយសារកត្តាអាក់ខានការផ្គត់ផ្គង់ក្នុងបរិការណ៍នៃសង្រ្គាម និងជម្លោះភូមិសាស្រ្តនយោបាយ។ ក្នុងមុខព្រួញនេះ ធនាគារកណ្តាលភាគច្រើនត្រូវបង្ខំចិត្តដំឡើងអត្រាការប្រាក់ ដើម្បីកាត់បន្ថយសម្ពាធអតិផរណា ដែលជាផលវិបាក វិធានការនេះបានដាក់សម្ពាធបន្ថែមលើកំណើនសេដ្ឋកិច្ចកំពុងមានល្បឿនយឺតស្រាប់។
ចំពោះ មុខព្រួញទី២ គឺធនាគារកណ្តាលក្នុងប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ត្រូវបង្ខំចិត្តកែសម្រួលនយោបាយរូបិយវត្ថុ ពិសេសអត្រាការប្រាក់គោលឱ្យស្របតាមជំហរនយោបាយរូបិយវត្ថុរបស់ប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន ដូចជាសហរដ្ឋអាម៉េរិក ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ បើទោះបីជាអតិផរណានៅប្រទេសទាំងនោះស្ថិតនៅកម្រិតទាបក្តី។ លោកជំទាវបណ្ឌិតធនាគារជាតិ លើកឡើងថា វិធានការសម្រួលនយោបាយរូបិយវត្ថុនេះ នឹងដាក់សម្ពាធលើកិច្ចខំប្រឹងប្រែងដើម្បីជំរុញកំណើន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី