SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម និង ARDB Bank ចុះ MOU អភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានអត្រាការប្រាក់សមរម្យ


ក្រសួងពាណិជ្ជកម្ម និង ARDB Bank ចុះ MOU អភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទានអត្រាការប្រាក់សមរម្យ
ពាណិជ្ជកម្ម

2024-12-04

គិត បុប្ផា

ពាណិជ្ជកម្ម

2024-12-04

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB Bank) ចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការភាពជាដៃគូលើការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការផ្តល់ហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់សមរម្យ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។

កិច្ចសហការរវាងភាគីទាំងពីរនេះ ក៏មានក្នុងគោលបំណងជំរុញភាពជាដៃគូ ក្នុងវិស័យពាណិជ្ជកម្ម ជំរុញការប្រើប្រាស់ផលិតផល និងសេវារបស់គូភាគី ដោយផ្តោតលើការអនុវត្តច្បាប់ស្តីពីប្រតិបត្តិការ ដែលមានកិច្ចធានា ការផ្តល់ទិន្នន័យសន្ទស្សន៍ថ្លៃទំនិញក្នុងទីផ្សារ ការគាំទ្រការកែច្នៃផលិតផលក្នុងស្រុក និងការនាំចេញ។ គួរបញ្ជាក់ថា ការចុះ MOU នៅទីស្តីការក្រសួងពាណិជ្ជកម្ម ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី