2024-12-02
គិត បុប្ផា
2024-12-02
គិត បុប្ផា
ភ្នំពេញ៖ សហគ្រិនខ្មែរ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងសហការជាមួយផ្សារទំនើបអ៊ីអន រៀបចំពិព័រណ៍ផលិតផលក្នុងស្រុក (Local Products Fair) ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនភ្នំពេញ ផ្សារទំនើបអ៊ីអនសែនសុខ និងផ្សារទំនើបអ៊ីអនមានជ័យ។
ដើម្បីគាំទ្រផលិតផលខ្មែរ និងលើកកម្ពស់សេដ្ឋកិច្ចជាតិ ផ្សារទំនើបអ៊ីអនទាំង ៣សាខានេះ នឹងមានការដាក់បង្ហាញផលិតផលក្នុងស្រុកជាច្រើន មានដូចជាគ្រឿងទេស សម្ភារប្រើប្រាស់ប្រចាំថ្ងៃ បន្លែស្រស់ ទឹកដោះគោ អង្ករ និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត។ តាមការចុះផ្សាយរបស់សហគ្រិនខ្មែរ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ផលិតផលក្នុងស្រុក ដែលនឹងមានក្នុងព្រឹត្តិការណ៍នេះ គឺស្របតាមស្តង់ដារគុណភាព និងសុវត្ថិភាពត្រឹមត្រូវ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី