SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងការងារ ចុះ MOU ជាមួយវិស័យឯកជនចំនួន១៨ ដើម្បីផ្តល់ឱកាសឱ្យយុវជនចុះហាត់ការ និងកម្មសិក្សា


ក្រសួងការងារ ចុះ MOU ជាមួយវិស័យឯកជនចំនួន១៨ ដើម្បីផ្តល់ឱកាសឱ្យយុវជនចុះហាត់ការ និងកម្មសិក្សា
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-14

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-14

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ, សភាពាណិជ្ជកម្ម និងសមាគមនិយោជក សរុបចំនួន១៨ បានចុះ MOU ស្ដីពី៖«កិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សា» ដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែងរបស់យុវជន ក្រោយពីទទួលបានការបណ្តុះបណ្តាលជំនាញ។

ថ្លែងក្នុងពិធីចុះអនុស្សរណៈ នាព្រឹត្តិការណ៍ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ ថា កិច្ចសហប្រតិបត្តិការ MOU នឹងបើកផ្លូវឱ្យមានការហាត់ការដល់អ្នកសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យមានសមត្ថភាពជាក់លាក់។ យន្តការនេះ ដើម្បីអាចក្លាយជាកម្លាំងពលកម្មដ៏មានប្រសិទ្ធភាពក្នុងសង្វាក់ការងារ ដោយសារតែជាការផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្ត ក្នុងការចូលរួមចំណែកជួយកសាង អភិវឌ្ឍន៍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា។ 

រដ្ឋមន្ត្រីក្រសួងការងារ បន្ដថា កិច្ចសហប្រត្តិការនឹងផ្ដល់ជំនាញ បង្កើនជំនាញ ផ្លាស់ប្តូរជំនាញ និងបង្កើនផលិតភាពការងារ ដើម្បីធានាថាពលរដ្ឋកម្ពុជាមានជំនាញមួយពិតប្រាកដ ដែលអាចទទួលបានការងារ, មុខរបរសមរម្យ និងមានស្ថិរភាពចំណូល ស្របតាមការអំពាវនាវរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ការអំពាវនាវនេះ គឺដើម្បីជំរុញគោលនយោបាយអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដែលបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនចំនួន១,៥លាននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យមានជំនាញឆាប់រហ័ស និងអាចមានការងារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ។

ទន្ទឹមនឹងនេះ ក្រសួងការងារ ក៏បានរៀបចំនូវវគ្គវិក្រឹត្យការបណ្តុះបណ្តាលគ្រូឧទ្ទេស, ហេដ្ឋារចនាសម្ព័ន្ធរួមមាន បន្ទប់រៀន បន្ទប់អនុវត្ត និងបន្ទប់ពិសោធន៍ ព្រមទាំងការកំណត់នូវកម្មវិធីសិក្សាផ្តោតលើវិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីបណ្តុះបណ្តាល ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599