2024-11-29
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-29
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ គោលនយោបាយជាតិ ស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(វ.ប.ន.) ផ្តោតលើដែនដែលមានលក្ខណៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា លើវិស័យអាទិភាពចំនួន៥ ដូចជា៖ ១.ការលើកកម្ពស់ទិន្នផលកសិកម្ម ពិពិធកម្មផលិតផល និងការកែច្នៃកសិផល ២.ទំនើបកម្មផលិតកម្ម និងវិស្វកម្ម ៣.សុខាភិបាល និងជីវវេជ្ជសាស្ត្រ ៤.វិទ្យាសាស្ត្ររូបធាតុ និងវិស្វកម្ម និង៥. សេវាកម្ម និងសេដ្ឋកិច្ចឌីជីថល មានបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាលំហ និងអវកាស។
គោលនយោបាយជាតិស្តីពី វ.ប.ន. មានគោលដៅជំរុញគ្រប់វិស័យវ.ប.ន. ឱ្យក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនិងបរិយាប័ន្ន ដើម្បីឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានកម្រិតខ្ពស់នៅឆ្នាំ២០៥០ រួមទាំងឈានទៅសម្រេចគោលដៅជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនទីបង្ហាញផ្លូវ វ.ប.ន. កម្ពុជា ២០៣០ ត្រូវបានកសាងឡើងក្នុងគោលបំណងដើម្បីតម្រង់ទិសការអនុវត្តគោលនយោបាយជាតិ វ.ប.ន.។
ប្រភពសៀវភៅ «ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ២០៣០»៖ https://smenews.asia/doc?id=27
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី