2024-11-29
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-29
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ កម្ពុជា និងចិន បង្កើនជើងហោះហើរត្រង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដើម្បីស្តារឡើងវិញនូវចំនួនភ្ញៀវទេសចរចិនមកកម្សាន្តនៅកម្ពុជា ឱ្យដូចមុនមានជំងឺរាតត្បាតកូវីដ-១៩។ នេះបើតាមកិច្ចពិភាក្សារវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតនៃចិនប្រចាំកម្ពុជា។
ក្នុងជំនួប កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានប្តេជ្ញាចិត្តអនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ីស និងជំរុញគម្រោងសំខាន់ៗ ដូចជាច្រករបៀងត្រី និងស្រូវ ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម គម្រោង អភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ។ ភាគីទាំងពីរ ក៏បានប្តេជ្ញាលើកកម្ពស់ការកសាងសហគមន៍កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិត និងស្តង់ដារខ្ពស់ ក្នុងការកសាងអនាគតរួមគ្នា នៅយុគសម័យថ្មី។
ឯកឧត្តមឯកអគ្គរដ្ឋទូតចិន បានរំលឹកឡើងវិញនូវការគាំទ្រសម្រាប់ការអភិវឌ្ឍនៅកម្ពុជា រួមទាំងគម្រោងព្រែកជីកហ្វូណនតេជោ លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីជាមួយកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអរគុណភាគីចិន ដែលរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា ពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ កសិកម្ម ថាមពល និងគម្រោងហេដ្ឋារចនាសម្ព័ន្ធ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី