2024-11-28
គិត បុប្ផា
2024-11-28
គិត បុប្ផា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ក្នុងគោលបំណងផ្តល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចវិនិយោគឱ្យកាន់តែមានភាពងាយស្រួល និងកាត់បន្ថយពេលវេលា។
ប្រព័ន្ធ cdcIPM នេះផងដែរ នឹងធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាពដល់វិនិយោគិន រួមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជាទៀតផង។ ក្នុងពិធី ដែលប្រព្រឹត្តឡើង នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ CDC អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន លើកឡើងថា ប្រព័ន្ធ cdcIPM នឹងផ្តល់ភាពងាយស្រួលដល់វិនិយោគិន កុំឱ្យមានភាពស្មុគស្មាញ និងអាចដាក់ទុនវិនិយោគនៅកម្ពុជា បានកាន់តែងាយស្រួល និងមានទំនុកចិត្តមកវិនិយោគកាន់តែច្រើនបន្ថែម។
អ្នកឧកញ៉ា គិត ម៉េង បានស្នើឱ្យក្រសួងពាក់ព័ន្ធ ឬស្ថាប័ន រាជរដ្ឋាភិបាល ចូលរួមផ្តល់ភាពងាយស្រួលជាមួយ CDC ដើម្បីតភ្ជាប់ប្រព័ន្ធ cdcIPM ទៅកាន់ប្រព័ន្ធនៃក្រសួងទាំងនោះ។ សភាពាណិជ្ជកម្មកម្ពុជា ក៏បានជំរុញសមាជិកសមាជិកា និងវិស័យឯកជន ដែលជាធុរជន និងវិនិយោគិន ជាតិ អន្តរជាតិជួយផ្សព្វផ្សាយអំពីប្រព័ន្ធ cdcIPM ឱ្យទូលំទូលាយ ដើម្បីនាំមកនូវដៃគូវិនិយោគពីក្រៅប្រទេសផងដែរ។ លើសពីនេះ អ្នកឧកញ៉ា គិត ម៉េង បានលើកទឹកចិត្តឱ្យរាជរដ្ឋាភិបាលបន្តគាំទ្រវិស័យឯកជន ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា មានលទ្ធផលល្អ តាមរយៈ «ប្រព័ន្ធ cdcIPM»។
រាជរដ្ឋាភិបាល កំពុងខិតខំទាក់ទាញអ្នកវិនិយោគឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារដល់ពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់ ត្រឹមឆ្នាំ២០៥០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី