2024-11-28
ដេប៉ាលីយែរ ម៉ារីលីណា
2024-11-28
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ម្ចាស់អចលនទ្រព្យក្នុងបុរី ដែលជាអ្នកទិញបុរីលើកដំបូង មានតម្លៃក្រោម២១ម៉ឺនដុល្លារ ត្រូវបានលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ មានលក្ខណៈជាបុរី រហូតដល់ដំណាច់ឆ្នាំ២០២៥។
ក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្ត របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសបន្តថា ដើម្បីលើកកម្ពស់វិស័យសំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ក៏ដូចជាជួយដល់ពលរដ្ឋដែលជាម្ចាស់អចលនទ្រព្យក្នុងបុរី រាជរដ្ឋាភិបាល បានសម្រេចលើកលែងពន្ធដល់អ្នកដែលទិញលំនៅឋានគ្រប់ប្រភេទ មានតម្លៃក្រោម ៧ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ២០២៥។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការការពារតំបន់ ៤០០គីឡូម៉ែត្រការ៉េ នៃតំបន់រមណីយដ្ឋានអង្គរ ក្នុងការកំណត់លក្ខខណ្ឌនៃការប្រើប្រាស់ដី និងរក្សាឱ្យបានអត្តសញ្ញាណជាខ្មែរជាអាទិភាពផងដែរ។ ចំពោះ ព្រំដីនៃបឹងទន្លេសាប សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មិនមានការកែសម្រួលទៀតនោះទេ ព្រោះការបោះបង្គោលព្រំដីបឹងទន្លេសាប គឺបានសម្រេចរួចរាល់ ១០០% ដោយសម្រេចតម្កល់ការការពារបឹងទន្លេសាបជាការបម្រើផលប្រយោជន៍ប្រជាជនជាង ១៧លាននាក់, ការពារបរិស្ថាន, ការពារប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះសម្រាប់កម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី