2024-11-24
គិត បុប្ផា
2024-11-24
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ Pany Yathotou អនុប្រធានរដ្ឋឡាវ ពិភាក្សាបន្តជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ថាមពល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្រៅពីការជំរុញកិច្ចសហការលើវិស័យខាងលើ ភាគីកម្ពុជា-ឡាវ ក៏បានជជែកពីលើកិច្ចសហការលើវិស័យសន្តិសុខ និងការពារជាតិ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជនផងដែរ។ នាឱកាសចូលរួមមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ Pany Yathotou បានលើកឡើងពីការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហការរវាងប្រទេសទាំងពីរ។ លើសពីនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី រំពឹងថា ទំនាក់ទំនង និងកិច្ចសហការទ្វេភាគី នឹងកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។
លោកជំទាវ Pany Yathotou បានសរសើរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ របស់កម្ពុជា ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង ក៏ដូចជាធ្វើឱ្យកិត្យានុភាពកាន់តែលេចធ្លោលើឆាកអន្តរជាតិ។ លោកជំទាវអនុប្រធានរដ្ឋឡាវរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានរៀបចំបានយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះនៃមហាសន្និបាត ICAPP លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី