2024-11-23
គន ម៉េងហុង
2024-11-23
គន ម៉េងហុង
ភ្នំពេញ៖ សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) ដែលជាស្ថាប័នធុរកិច្ចអន្តរជាតិមានក្រុមហ៊ុនជាសមាជិកចំនួន ២៥០០០នៅជុំវិញពិភពលោក នឹងសហការជាមួយកម្ពុជា រៀបចំដំណើរទស្សនកិច្ចឱ្យពាណិជ្ជករ-វិនិយោគិនតួកគីយេមកកាន់កម្ពុជា និងវេទិកាធុរកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគ។ នេះជាការលើកឡើងរបស់លោក Ferudun Cevahiroğlu ប្រធានសហព័ន្ធ SANKON នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធ SANKON ប្រទេសតួកគីយេ ឯកឧត្តម សុក ជា ឯកអគ្គរាជទូតនៃកម្ពុជា និងលោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំតួកគីយេ បានលើកឡើងអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍ និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅក្នុងកម្ពុជាផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម សុក ជា និងលោក កែវ ប៊ុនថេង ក៏បានបញ្ជាក់បន្ថែមដល់វិនិយោគិននិងពាណិជ្ជករតួកគីយេ អំពីការលើកទឹកចិត្ត និងការការពារវិនិយោគិន រួមនឹងច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគផងដែរ។ គួរបញ្ជាក់ថា សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) គឺជាស្ថាប័នធុរកិច្ចដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគលើវិស័យជាច្រើន រួមមាន៖ វិស័យឧស្សាហកម្ម សំណង់ ទេសចរណ៍ សុខាភិបាល កសិកម្ម ថាមពល និងវិស័យជាច្រើនទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី