SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញក្រុមហ៊ុនផលិតទុយោ LESSO អភិវឌ្ឍន៍រោងចក្រខ្លួននៅកម្ពុជា ជាមូលដ្ឋានផលិតកម្មសម្រាប់អាស៊ាន


រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញក្រុមហ៊ុនផលិតទុយោ LESSO អភិវឌ្ឍន៍រោងចក្រខ្លួននៅកម្ពុជា ជាមូលដ្ឋានផលិតកម្មសម្រាប់អាស៊ាន
A+ A-

ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចនៅរោងចក្រផលិតទុយោរបស់ក្រុមហ៊ុន Lesso នៅក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានជំរុញលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួននៅកម្ពុជា ឱ្យកាយជាមូលដ្ឋានផលិតកម្មសម្រាប់ការនាំចេញទៅទីផ្សារនៅក្នុងស្រុក និងជាពិសេសទីផ្សារអាស៊ាន។

ដំណើរទស្សនកិច្ចរោងចក្រដែលមានអ្នកសារព័ត៌មានចូលរួមផងនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាត មានសារសំខាន់ណាស់សម្រាប់ការអភិវឌ្ឍកម្ពុជា។ ការប្រើប្រាស់ទុយោចែកចាយទឹកស្អាតដែលមានគុណភាពល្អ ជាកត្តាចម្បងក្នុងការកាត់បន្ថយការបាត់បង់ទឹក និងការពង្រឹងគុណភាពសេវាទឹកស្អាត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីផ្តល់ជម្រើសហិរញ្ញប្បទានសមស្របសម្រាប់ប្រតិបត្តិករទឹកស្អាត និងប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ទូទៅ។ ដើម្បីគាំទ្រដល់ឧស្សាហកម្មក្នុងស្រុកបន្ថែមទៀត ឯកឧត្តម ហែម វណ្ណឌី ស្នើឱ្យក្រុមហ៊ុន Lesso នេះ ពិចារណាពង្រីកផលិតផលរបស់ខ្លួន ដូចជា ផលិតសំបកវេចខ្ចប់ ឬកំប៉ុងអាលុយមីញ៉ូម ជាដើម។

សូមជម្រាបផងដែរថា ក្រុមហ៊ុន Lesso បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ ដែលបានសាងសង់រោងចក្រលើផ្ទៃដីទំហំ ៨ហិកតា។ បច្ចុប្បន្ន មានបុគ្គលិកចំនួន១៦៨នាក់ ភាគច្រើនជាបុគ្គលិកខ្មែរ និងកំពុងដំណើរការបរិក្ខារផលិតកម្មទំនើបចំនួន៥០គ្រឿង ដើម្បីផលិតទុយោ និងគ្រឿងបង្គុំផ្សេងៗ ក្នុងសមត្ថភាពផលិតជាង ៤៨.០០០ តោនក្នុងមួយឆ្នាំ។ ក្រុមហ៊ុន Lesso (Cambodia) Trading គឺជាបុត្រសម្ព័ន្ធក្រោមការវិនិយោគផ្ទាល់ទាំងស្រុងរបស់ Lesso Group Holdings Limited ដែលជាក្រុមហ៊ុនផលិតទុយោឈានមុខមួយរបស់ប្រទេសចិន បច្ចុប្បន្ន មានមូលដ្ឋានផលិតកម្មចំនួន ៣០ នៅទូទាំងពិភពលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី