SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើអ្វីទៅជាឈ្មួញជើងសា (Broker) នៅក្នុងវិស័យភាគហ៊ុននិងការវិនិយោគ


តើអ្វីទៅជាឈ្មួញជើងសា (Broker) នៅក្នុងវិស័យភាគហ៊ុននិងការវិនិយោគ
ធនាគារ-ហិរញ្ញវត្ថុ

2024-11-14

លី គឹមហុង

ធនាគារ-ហិរញ្ញវត្ថុ

2024-11-14

លី គឹមហុង

A+ A-

ភ្នំពេញ៖ ឈ្មួញជើងសា ឬ Broker គឺជាជនកណ្តាលដែលនឹងធ្វើជាស្ពានរវាងវិនិយោគិន និងផ្សារមូលបត្រ ដែលពួកគេនឹងដើរតួជាអ្នកទិញនិងលក់ភាគហ៊ុន និងប័ណ្ណបំណុល ជាដើម។ ឈ្មួញជើងសា គឺជាសមាជិកនៃផ្សារមូលបត្រ ដែលមានសិទ្ធគ្រប់គ្រាន់ក្នុងការធ្វើប្រតិបត្តិការជួញដូរ នៅលើផ្សារហ៊ុន ហើយនឹងកាត់កម្រៃជើងសាពីការទិញលក់ទាំងនោះវិញ។

ពីមុនមានតែអ្នកដែលមានធនធានច្រើនប៉ុណ្ណោះ ដែលអាចរកសេវាកម្មពីឈ្មួញជើងសាទាំងនេះបាន ប៉ុន្តែនាពេលបច្ច្បុន្ន គ្រប់គ្នាអាចមានសិទ្ធក្នុងការប្រើប្រាស់សេវាកម្មឈ្មួញជើងសាគ្រប់ៗគ្នាបាន។ ឈ្មួញជើងសារ ឬ Broker មាន២ប្រភេទ៖

ទី១៖ ឈ្មួញជើងសា Discount (Discount broker) ឈ្មួញជើងសាប្រភេទនេះ មិនផ្តល់សេវាកម្ម ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ, មិនផ្តល់សេវាកម្មស្រាវជ្រាវ ឬវិភាគទីផ្សារ និងមិនផ្តល់ការប្រឹក្សាដល់វិនិយោគិននោះទេ។ ពួកគេផ្តល់ត្រឹមសេវាកម្មការជួញដូរតែប៉ុណ្ណោះ ក្នុងពេលបច្ចុប្បន្នពួកគេនឹងផ្តល់ Platform សម្រាប់វិនិយោគិនជួញដូរបានដោយខ្លួនឯង។ វិនិយោគិន គឺជាអ្នកចាត់ចែងពេញសិទ្ធទៅលើហិរញ្ញវត្ថុរបស់គេដោយផ្ទាល់។

ទី២៖ ឈ្មួញជើងសាពេញសេវាកម្ម (Full-service broker) ពួកគេផ្តល់សេវាកម្មដល់វិនិយោគិន ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ, ផ្តល់សេវាកម្មស្រាវជ្រាវឬវិភាគទីផ្សារដល់វិនិយោគិន និងផ្តល់ការប្រឹក្សាហិរញ្ញវត្ថុដល់វិនិយោគិនផងដែរ។ ប៉ុន្តែ ពួកគេក៏នឹងយកកម្រៃជើងសាខ្ពស់អាស្រ័យទៅតាមប្រភេទសេវាកម្មដែលគេផ្តល់ឱ្យ។

នៅក្នុងប្រទេសកម្ពុជា មានឈ្មួញជើងសាដែលជាសមាជិកនិយ័តករមូលបត្រចំនួន១២ ក្រុមហ៊ុន រួមមានដូចជា ១៖ អេសប៊ីអាយ រ៉ូយ៉ាល់ ស៊ីឃ្យួរឹធី, ២៖ ភ្នំពេញ ស៊ីឃ្យូរីធី ភីអិលស៊ី, ៣៖ យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី, ៤៖ កម្ពុ ស៊ីឃ្យួរឹធី ភីអិលស៊ី, ៥៖ អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ៦៖ ខេមបូឌា-វៀតណាម ស៊ីឃ្យួរឹធី ឯ.ក, ៧៖ ខេប ស៊ីឃ្យួរឹធី លីមីធីត, ៨៖ ហ្គោលដេន ហ្វ័រឈូន (ខេមបូឌា) ស៊ីឃ្យួរឹធី ភីអិលស៊ី, ៩៖ កាណា ស៊ីឃ្យួរឹធី អិលធីឌី, ១០៖ អ អេច ប៊ី ស៊ីឃ្យួរឹធី (ខេមបូឌា) ម.ក, ១១៖ ភីភី លីង ស៊ីឃ្យួរឹធី ឯ.ក, ១២៖ ក្រុមហ៊ុន ខេមបូឌា ស៊ីឃ្យួរឹធី ម.ក, ១៣៖ ក្រុមហ៊ុនរ៉ូយ៉ាលគ្រុប ស៊ីឃ្យូរីធី ម.ក និង១៤៖ បេនចារ៉ាន អ៊ែសេត មេនេចម៉ិន (ខេមបូឌា) ម.ក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី