2024-11-10
គិត បុប្ផា
2024-11-10
គិត បុប្ផា
ភ្នំពេញ៖ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការសាជីវកម្មធានាឥណទានកម្ពុជា (CGCC) លើកឡើងថា CGCC មានតួនាទីគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពង្រីកលទ្ធភាពផ្តល់កម្ចីដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) តាមរយៈការធានាឥណទាន។
លោកស្រី លឹម ចាន់ធីតា បន្តថា ការធានាឥណទានរបស់ CGCC បានធ្វើឱ្យ MSMEs រហូតដល់ជាង ៩០% នៃគណនីដែលមានការធានាសរុប ការធានាលើកម្ចីហិរញ្ញវត្ថុ។ លោកស្រី លឹម ចាន់ធីតា លើកឡើងដូច្នេះ ក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្តីអំពី «និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» នៅខេត្តសៀមរាប។
ក្នុងសន្និសីទមីក្រូហិរញ្ញវត្ថុ ដែលរៀបចំឡើង កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកស្រី លឹម ចាន់ធីតា បានលើកឡើងពីកិច្ចពិភាក្សា ក្រោមប្រធានបទ «កត្តាប្រឈម និងដំណោះស្រាយសំខាន់ៗក្នុងការពង្រឹងដំណោះស្រាយជាយុទ្ធសាស្រ្តដល់ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានាបាននូវភាពធន់នៃវិស័យ»។ សន្និសីទនេះដែល រៀបចំឡើងដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមាគមមីក្រូហិរញ្ញវត្ថុ ក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ស្របដោយគោលការណ៍អភិវឌ្ឍន៍សកល ព្រមទាំងធ្វើឱ្យកម្ពុជា ក្លាយជាគំរូសម្រាប់ហិរញ្ញប្បទាន ប្រកបដោយនិរន្តភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី