SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងសេដ្ឋកិច្ច៖ ក្រុមហ៊ុនដែលប្រើយុទ្ធសាស្រ្តទីផ្សារ«ទិញថែម ឬ ត្រូវរង្វាន់» ត្រូវបង់ពន្ធអាករបន្ថែម


ក្រសួងសេដ្ឋកិច្ច៖ ក្រុមហ៊ុនដែលប្រើយុទ្ធសាស្រ្តទីផ្សារ«ទិញថែម ឬ ត្រូវរង្វាន់» ត្រូវបង់ពន្ធអាករបន្ថែម
A+ A-

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តម្រូវឱ្យសហគ្រាសដែលផ្គត់ផ្គង់ទំនិញក្នុងស្រុក ដែលបាននិងកំពុងពង្រីកទីផ្សារដោយប្រើយុទ្ធសាស្រ្តជំរុញការលក់ដោយទិញទំនិញថែមទំនិញ ឬផ្តល់ជារង្វាន់នៅលើក្រវិលកំប៉ុង គម្របដប ឬតាមវិធីផ្សេងៗដល់អតិថិជនរបស់ខ្លួន ត្រូវបង់ពន្ធអាករបន្ថែមលើទំនិញដែលថែម ឬត្រូវជារង្វាន់នោះ។

បើតាមសេចក្តីណែនាំស្តីពី«កាតព្វកិច្ចបង់ពន្ធអាករចំពោះការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញ ឬផ្តល់ជារង្វាន់ របស់សហគ្រាសផ្គត់ផ្គង់ទំនិញក្នុងស្រុក» ដែលចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ គឺដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ និងក្នុងគោលបំណងពង្រឹងការគ្រប់គ្រងប្រមូលចំណូល ពន្ធអាករ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព។

ក្រសួងសេដ្ឋកិច្ច បានប្រកាសថា ការផ្គត់ផ្គង់ទំនិញដោយមានថែមទំនិញឬផ្តល់រង្វាន់នូវទំនិញជាស្តុកសម្រាប់លក់ ត្រូវចាត់ទុកជាការផ្គត់ផ្គង់ជាប់អាករ សហគ្រាសត្រូវជាប់អាករពិសេស និង/ ឬជាប់អាករសម្រាប់បំភ្លឺសាធារណៈ ចំពោះការថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញផលិតក្នុងស្រុក ដែលជាប់អាករពិសេសផង និងអាករសម្រាប់បំភ្លឺសាធារណៈផង។ ក្នុងករណីទំនិញផលិតក្នុងស្រុកមិនជាប់អាករសម្រាប់បំភ្លឺសាធារណៈ នោះសហគ្រាសត្រូវបង់តែអាករពិសេសប៉ុណ្ណោះ។ ចំណែកឯ មូលដ្ឋានគិតអាករ ត្រូវផ្អែកតាមតម្លៃទីផ្សារនៃការផ្គត់ផ្គង់ទំនិញជាប់អាករនោះ។

ក្នុងករណីការថែមទំនិញ ឬផ្តល់ជារង្វាន់នូវទំនិញជាប់អាករសម្រាប់បំភ្លឺសាធារណៈ ដែលសហគ្រាសបាននាំចូលដោយផ្ទាល់ ក្រសួងសេដ្ឋកិច្ចក៏តម្រូវឱ្យត្រូវជាប់អាករសម្រាប់បំភ្លឺសាធារណៈផងដែរ។ ចំពោះការជាប់អាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ក្រសួងអនុញ្ញាតឱ្យយកមូលដ្ឋានគិតអាករលើតម្លៃបន្ថែម និងប្រាក់រំដោះពន្ធលើប្រាក់ចំណូល ស្មើនឹងថ្លៃដើមនៃទំនិញជាប់អាករនោះ និងត្រូវជាប់ពន្ធលើប្រាក់ចំណូល ដោយអនុញ្ញាតឱ្យទទួលស្គាល់ចំណូលស្មើនឹងចំណាយថ្លៃដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី