SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សហគ្រិនខ្មែរ នឹងរៀបចំ«ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ២០២៤» នាថ្ងៃទី២៤-២៥ វិច្ឆិកា នៅកោះពេជ្រ


សហគ្រិនខ្មែរ នឹងរៀបចំ«ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ២០២៤» នាថ្ងៃទី២៤-២៥ វិច្ឆិកា នៅកោះពេជ្រ
គំនិតអាជីវកម្ម

2024-11-10

គិត បុប្ផា

គំនិតអាជីវកម្ម

2024-11-10

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សហគ្រិនខ្មែរ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងរៀបចំ «ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ២០២៤» រយៈពេល ២ថ្ងៃ គឺថ្ងៃទី២៤-២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបង្ហាញពីផលិតផល សេវាកម្ម និងគំនិតថ្មីៗនៅក្នុងព្រឹត្តិការណ៍នេះ។

ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលនឹងរៀបចំឡើងនៅអគារមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នឹងផ្តល់ឱកាសឱ្យសាធារណជនចូលរួមដោយសេរី ក្នុងគោលបំណងប្រមូលផ្តុំសហគ្រិន បុគ្គលមានគំនិតច្នៃប្រឌិត និងផលិតផលដែលមាននវានុវត្តន៍ទាំងអស់ មកបង្ហាញក្នុងព្រឹត្តិការណ៍តែមួយ។ នេះបើតាមការចុះផ្សាយរបស់សហគ្រិនខ្មែរ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី