SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC បានអនុម័តគម្រោងចំនួន ៣១ ដែលមានទំហំទុនវិនិយោគ ២២៦លានដុល្លារ នៅក្នុងខែតុលាឆ្នាំ២០២៤


CDC បានអនុម័តគម្រោងចំនួន ៣១ ដែលមានទំហំទុនវិនិយោគ ២២៦លានដុល្លារ នៅក្នុងខែតុលាឆ្នាំ២០២៤
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-06

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន៣១ ដែលមានទុនវិនិយោគសរុបប្រមាណ ២២៦លានដុល្លារ ក្នុងខែតុលា ឆ្នាំ២០២៤។ តាមសេចក្តីប្រកាសរបស់ CDC នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគម្រោងវិនិយោគចំនួន៣១ នេះ មានគម្រោងថ្មីចំនួន៣០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១គម្រោង អាចបង្កើតការងារបានប្រមាណ ១៦ពាន់កន្លែង។

ក្នុងចំណោមគម្រោងវិនិយោគសរុបទាំង៣១ នេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១០គម្រោង។ គម្រោងទាំង ៣១នេះ មានគម្រោងវិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះ, សម្ភារបរិក្ខារសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ និងគម្រោងផ្សេងៗទៀត។

CDC បានឱ្យដឹងថា ក្នុងខែតុលា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដែលបានរួមចំណែក ៥៣,៣៩% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ២៩,៤៧% នៃទុនវិនិយោគសរុប៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី