SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

លោក ម៉ិល ផនសីហា ៖«បច្ចេកវិទ្យាឌីជីថល» ក្លាយជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន


លោក ម៉ិល ផនសីហា ៖«បច្ចេកវិទ្យាឌីជីថល» ក្លាយជាកាតាលីករជំរុញកំណើនសេដ្ឋកិច្ច នាពេលបច្ចុប្បន្ន
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-05

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-05

ទូច សូរិយា

A+ A-

ភ្នំពេញ៖ លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល កំពុងបោះជំហានយ៉ាងលឿន ហើយក៏បានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច នាពេលបច្ចុប្បន្នផងដែរ។

ក្នុងពិធីបើកកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៤ នៅសៀមរាប លោក ម៉ិល ផនសីហា បានបន្តថា បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យប្រទេសមួយអាចមានសេដ្ឋកិច្ចលូតលាស់ ឬអភិវឌ្ឍន៍បានយ៉ាងឆាប់រហ័ស និងប្រែក្លាយពីប្រទេសដែលពឹងផ្អែកលើឧស្សាហកម្មប្រពៃណី ទៅជាឧស្សាហកម្មទំនើបក្នុងរយៈពេលដ៏ខ្លីបានទៀតផង។

កម្មវិធីប្រកួតប្រជែងស្នាដៃយុវជន ក្រោមប្រធានបទ «STEM ក្នុងវិស័យថាមពលបៃតង» នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០២-០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណង ១.ជំរុញសិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងស្រាវជ្រាវមុខជំនាញទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា, ២.លើកទឹកចិត្តយុវជនឱ្យមានគំនិតផ្តួចផ្តើមបង្កើតថ្មី និងច្នៃប្រឌិត និង៣. ផ្តល់ឱកាសឱ្យយុវជនបានចែករំលែកបទពិសោធ និងបង្ហាញស្នាដៃរបស់ខ្លួនទៅដល់យុវជនដទៃទៀត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី