2024-11-03
ឃី ភារៈ
2024-11-03
ឃី ភារៈ
ភ្នំពេញ៖ ក្រុមហ៊ុន Mitsui & Co., Ltd ដែលជាក្រុមហ៊ុនរបស់ប្រទេសជប៉ុន បង្ហាញបំណងក្នុងការវិនិយោគវិស័យព័ត៌មាន និងទូរគមនាគមន៍នៅកម្ពុជា។ នេះបើតាមការលើកឡើងរបស់លោក KOHIYAMA Isao នាយកផ្នែកព័ត៌មានវិទ្យា និងទូរគមនាគមន៍ នៃក្រុមហ៊ុន Mitsui & Co., Ltd ជាមួយឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៤។
ក្នុងជំនួបនោះ លោក KOHIYAMA Isao បានលើកឡើងថា ក្រុមហ៊ុន Mitui & Co., Ltd មានសកម្មភាពធុរកិច្ចក្នុងវិស័យជាច្រើន ដូចជា រ៉ែ, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ, ការផលិតដែក, ចំណីអាហារ, ការលក់រាយ និងវិស័យព័ត៌មាននិងទូរគមនាគមន៍ ដែលក្នុងនោះក្រុមហ៊ុន Mitui & Co., Ltd ក៏មានភាគហ៊ុនក្នុងក្រុមហ៊ុន Smart Axiata Co., Ltd. ផងដែរ។
ឯកឧត្តម ជា វុទ្ធី ក៏បានលើកឡើងអំពីកំណើនខ្ពស់នៃការវិនិយោគនៅកម្ពុជា និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដែលបានចូលរួមធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា តាមរយៈការទាក់ទាញឧស្សាហកម្មថ្មីៗដូចជា ការផលិតកង់, ការផលិតសំបកកង់រថយន្ត, ការផលិតសម្ភារបរិក្ខាអេឡិចត្រូនិក និងអគ្គិសនី, គ្រឿងបង្គុំរថយន្ត និងគ្រឿងសង្ហារឹមជាដើម។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនប្រញាប់បណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទទួលបានផលចំណេញ និងបានស្នើឱ្យគណៈប្រតិភូជួយផ្សព្វផ្សាយពីបរិស្ថានវិនិយោគរបស់កម្ពុជាដល់វិនិយោគិនជប៉ុន ដើម្បីពិនិត្យលទ្ធភាពមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី