2024-10-31
ទូច សូរិយា
2024-10-31
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាចិត្តក្នុងការជំរុញការអនុវត្តគ្រប់សកម្មភាព នៃរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (Together Action for SDGs) ទាំង១៨ របស់កម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងវិសមភាព, ការលើកកម្ពស់សុខភាព និងសុខមាលភាពរបស់ប្រជាជន, ការពង្រឹងគុណភាពអប់រំ និងការគាំពារបរិស្ថាន។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងវីដេអូឃ្លីបមួយដែលមានរយៈពេលជាងមួយនាទី នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា៖ «ខ្ញុំសប្បាយរីករាយ ដែលបានចូលរួមជាមួយអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងក្រុមហ៊ុន AEON MALL Cambodia CO.,LTD. ក្នុងកម្មវិធីតោះចូលរួមសកម្មភាពដើម្បីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា SDG ជាគោលដៅអភិវឌ្ឍន៍ដ៏មុតស្រួចរបស់កម្ពុជា ហើយកម្ពុជា នឹងសម្រេចមហិច្ឆិតានេះ ជាមួយនឹងការចូលរួមពីសំណាក់បងប្អូន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមកម្មវិធីនេះឱ្យបានច្រើនកុះករ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី