SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តសិស្សដែលធ្លាក់ខំប្រឹងបន្ថែមទៀត ឬចាប់យកជំនាញវិជ្ជាជីវៈ


សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសិស្សជាប់បាក់ឌុប និងលើកទឹកចិត្តសិស្សដែលធ្លាក់ខំប្រឹងបន្ថែមទៀត ឬចាប់យកជំនាញវិជ្ជាជីវៈ
A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អបអរសាទរដល់សិស្សដែលបានប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា២០២៤នេះ និងលើកទឹកចិត្តសម្រាប់សិស្សដែលទទួលលទ្ធផលមិនល្អ ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីប្រែក្លាយលទ្ធផលឱ្យបានគាប់ប្រសើរក្នុងការប្រឡងឆ្នាំក្រោយ។ ទន្ទឹមនឹងនេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់សិស្សដែលប្រឡងធ្លាក់ ចាប់យកឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈ ឬកម្រិតនៃការសិក្សាបន្ទាប់ ដើម្បីបន្តអភិវឌ្ឍន៍ចំណេះដឹង និងជំនាញសម្រាប់ចាប់យកអាជីពច្បាស់លាស់ ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី៣០ តុលានេះ លទ្ធផលសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ២០២៤ ជាប់មានចំនួន ១០៦ ៣៥១នាក់ នៅទូទាំងប្រទេស ដែលស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនមកប្រឡង។

ក្នុងចំណោមសិស្សដែលបានប្រឡបជាប់ មានសិស្សជាប់និទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់។ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធលនៅថ្ងៃទី៣០ ខែតុលានេះ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ស្អែក នឹងប្រកាសលទ្ធផលសម្រាប់នៅតាមបណ្តាខេត្តនានា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599