2024-10-29
ឃី ភារៈ
2024-10-29
ឃី ភារៈ
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំវេទិកាទេសចរណ៍កម្ពុជា-ឥណ្ឌា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សក្ដានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ» ដែលធ្វើនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ វេទិកានេះ រៀបចំឡើងដើម្បីចូលរួមលើកកម្ពស់ និងផ្លាស់ប្តូរវប្បធម៌ ពិសេសពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីកម្ពុជា-ឥណ្ឌា។
វេទិកា ដែលរៀបចំដោយក្រសួងទេសចរណ៍ ជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជានេះ នឹងជំរុញលំហូរទេសចរណ៍ និងទាក់ទាញវិនិយោគិនឥណ្ឌាមកវិនិយោគលើវិស័យទេសចរណ៍កម្ពុជា និងជំរុញយុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ២០២៤» និង«ទស្សនាសៀមរាប ឆ្នាំ២០២៤»។ វេទិកាទេសចរណ៍នេះ នឹងផ្តល់ឱកាសឱ្យអ្នកជំនាញទេសចរណ៍ វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរ បានជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធ ក្នុងការចូលរួមអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ។
ចំពោះ ប្រតិបត្តិករទេសចរណ៍ សមាគមទេសចរណ៍ ផ្នែករដ្ឋ-ឯកជន ស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ដែលមានចំណាប់អារម្មណ៍ចូលរួម អាចទំនាក់ទំនងចុះឈ្មោះតាមរយៈ លោកស្រី ឃិន បូផា ប្រធានការិយាល័យនៃនាយកដ្ឋានសហប្រតិបត្តិការ អន្តរជាតិ និងអាស៊ាន ដែលមានទូរសព្ទលេខ៖ ០៩៧ ៩៥៨ ៤១០២៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី