2025-04-06
គិត បុប្ផា
2025-04-06
គិត បុប្ផា
ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា អំពាវនាវឱ្យវិស័យឯកជន អ្នកវិនិយោគ និយោជិក និងនិយោជក កុំព្រួយបារម្ភខ្លាចទទួលរងផលប៉ះពាល់ក្នុងសកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ពាក់ព័ន្ធនឹងការប្រកាសដំឡើងពន្ធ៤៩% សម្រាប់ទំនិញ និងផលិតផលនាំចូលពីកម្ពុជាទៅអាម៉េរិក របស់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក។
សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា ស្ថានភាពនាំចេញ នៅតែមានស្ថេរភាពដដែល ដោយសារប្រទេសកម្ពុជា ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសជាច្រើនទៀត។ ជាមួយគ្នានេះ កម្ពុជា នៅក្នុងនាមជាសមាជិក WTO ដូចគ្នាទៅនឹងសហរដ្ឋអាម៉េរិក និងប្រទេស ១៦៦ផ្សេងទៀត យើងមានការកំណត់នូវបន្ទាត់ពន្ធគយ ជាមួយគ្នាជារួម ក្នុងនោះកម្ពុជា បានកំណត់ នៅក្នុងកាតព្វកិច្ចរបស់ខ្លួន គឺការយកពន្ធផលិតផលនាំចូល ដែលមានចន្លោះពី ០% រហូតដល់ ៣៥%។
សភាពាណិជ្ជកម្ម ក៏សហការួមជាមួយរាជរដ្ឋាភិបាល បន្តលើកទឹកចិត្តនឹងផ្តល់ការគាំទ្រ ស្វែងរកដំណោះស្រាយ ដល់វិស័យឯកជនទូទាំងប្រទេស ដែលកំពុងជួបប្រទះបញ្ហាប្រឈម ក្នុងសកម្មភាពធុរកិច្ច អាជីវកម្ម និងវិនិយោគ មិនថានៅក្នុង ឬក្រៅប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ សភាពាណិជ្ជកម្ម ចេញផ្សាយកាលពីថ្ងៃ៤ ខែមេសា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី