SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គម្រោងអគារជាប់គាំងបន្ថែមចំនួន២៥ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគជាង ៩០០លានដុល្លារ ត្រូវបានលើកទឹកចិត្ត


គម្រោងអគារជាប់គាំងបន្ថែមចំនួន២៥ ក្នុងខេត្តព្រះសីហនុ ដែលមានទុនវិនិយោគជាង ៩០០លានដុល្លារ ត្រូវបានលើកទឹកចិត្ត
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-26

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-26

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងវិនិយោគ និងធុរកិច្ចចំនួន២៥ ទៀត ដែលមានទុនវិនិយោគសរុប ៩១៧លានដុល្លារក្នុងខេត្តព្រះសីហនុ ត្រូវបានទទួលការលើកទឹកចិត្ត ពិសេសពីក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។ គម្រោងវិនិយោគដែលទទួលបានការលើកទឹកចិត្តនេះ រួមមាន៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន១២, គម្រោងថ្មីចំនួន១២ និងការពង្រីកគម្រោងចំនួន១។

ការសម្រេចផ្តល់ការលើកទឹកចិត្តដល់គម្រោងវិនិយោគចំនួន២៥ ដែលមានជាអាទិ៍ រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និងរមណីយដ្ឋាននេះ ធ្វើឡើងនៅកិច្ចប្រជុំលើកទី១១ ក្នុងក្របខ័ណ្ឌ«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤» ដែលដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ។

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានឱ្យដឹងថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ គម្រោងដែលទទួលបានគោលការណ៍លើកទឹកចិត្តពិសេសមានសរុប១៦៥ គម្រោង រួមមាន៖ គម្រោងខ្នាតមីក្រូ តូច មធ្យម និងធំ របស់ម្ចាស់គម្រោង, ក្រុមហ៊ុនក្នុងស្រុក និងបរទេស ដែលមានវិសាលភាពនៅគ្រប់ក្រុងស្រុកនៃខេត្តព្រះសីហនុ ដែលក្នុងនោះ គម្រោង មានទុនវិនិយោគលើសពី ១០០លានដុល្លារ មានចំនួន២៣ គម្រោង។ ក្នុងចំណោមគម្រោងចំនួន ១៦៥នេះ ក៏មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរអឺរ៉ុប និងប្រទេសនានា ដែលនេះ ជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោគ និងការធ្វើពិពិធកម្មភ្ញៀវទេសចរ ។

ចំពោះ គម្រោងដែលស្ថិតក្នុងចំណោមគម្រោងចំនួនទាំង១៦៥ មានដូចជា៖ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន៨៥, គម្រោងថ្មីមាន៦១, ការពង្រីកគម្រោងមានចំនួន១៥ និងគម្រោងមានស្រាប់ មានចំនួន៤ ដែលគម្រោងទាំងនេះ ក៏រាប់បញ្ចូលគម្រោងដែលមានសក្តានុពលសំខាន់ៗ រួមមាន គម្រោងផលិតផ្ទាំងសូឡា និងគ្រឿងបង្គុំ, គម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម និងគម្រោងសួនកសិ-ឧស្សាហកម្មជាដើម។ ក្រុមការងារជំរុញការវិនិយោគ បានបញ្ជាក់ថា វិស័យឯកជន ជាច្រើនកាន់តែយល់ដឹង និងបានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ ពិសេសចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤ រួមទាំងការវិនិយោគដែលតម្រង់ទិស ឬផ្តោតការវិនិយោគលើវិស័យនានាក្រៅពីកាស៊ីណូផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី