2023-11-06
SME News
2023-11-06
SME News
ភ្នំពេញ៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នាខេត្តសៀមរាប បានដាក់សម្ភោធជាផ្លូវការ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០២៣ ក្រោមព្រះរាជវត្តមានដ៏ខ្ពស់ខ្ពស់ ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា។ នាវរោកាស ព្រះបាទ នរោត្តម សីហមុនី បានមានព្រះរាជសុន្ទរកថា គាំទ្រឱ្យបន្តការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអភិរក្ស និងស្រាវជ្រាវរបស់កម្ពុជា គ្រប់ទម្រង់ គ្រប់រូបភាព ជាមួយស្ថាប័នប្រទេសជប៉ុន និងដៃគូជាតិ អន្ដរជាតិ ស្របតាមចក្ខុវិស័យនៃយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ព្រះករុណាក៏បានកោតសសើរ និងអរគុណដល់វិទ្យាល័យសូហ្វីយ៉ាប្រទេសជប៉ុន ដែលប្រឹងប្រែង និងមានកិច្ចសហប្រតិបត្តិការល្អប្រសើរដោយបានធ្វើការស្រាវជ្រាវ និងជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តឱ្យមានភាពរឹងមាំឡើងវិញ។ សម្រាប់ព្រះអង្គផ្ទាល់ កម្មវិធីនេះ បានបង្ហាញយ៉ាងច្បាស់ពីជោគជ័យជាប្រវត្តិសាស្រ្ដថ្មីមួយទៀត នៃទំនាក់ទំនងការទូតក្នុងរយៈពេល ៧០ឆ្នាំ រវាងកម្ពុជា-ជប៉ុន និងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ដ ដែលមានតម្លៃជាសកល។
ជាមួយគ្នានេះ ព្រះមហាក្សត្រ បានថ្លែងអំណរគុណ ដល់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃអាជ្ញាធរជាតិអប្សរា ដែលបានរាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលយ៉ាងសកម្ម អនុវត្តតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។ ក្នុងរបាយការណ៍ ក៏បានបញ្ជាក់អំពីសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ដែលបានរួមចំណែកក្នុងការជួសជុល ថែរក្សាស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត។
គួរបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្ដើមជួសជុលឡើងវិញកាលអំឡុងឆ្នាំ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី