2024-10-24
គន ម៉េងហុង
2024-10-24
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចូលទស្សនា និងពិនិត្យស្ថានភាពជីវភាពជាក់ស្តែងរបស់ប្រជាសហគមន៍ ដែលពឹងអាស្រ័យលើរមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល (អូរច្រឡង់)។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤។
ការទៅទស្សនារមណីយដ្ឋានអេកូទេសចរណ៍អូរច្រឡង់របស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍នេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ រមណីយដ្ឋានអូរច្រឡង់ ជាតំបន់ទេសចរណ៍ដែលគួរឱ្យចាប់អារម្មណ៍ដោយមានទឹកហូរវែងអន្លាយខួបប្រាំង ខួបវស្សា និងព្រៃធម្មជាតិដ៏ស្រស់ស្អាត អាចងួតលេង និងស្តាប់សំឡេងសត្វយំដែលនាំឱ្យភ្ញៀវទេសចរមានអារម្មណ៍ស្រស់ស្រាយបំបាត់ទុកកង្វល់ ពិសេសក៏ជួយដល់ជីវភាពប្រជាពលរដ្ឋនៅក្នុងសហគមន៍ទេសចរណ៍នេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី